ខណៈពេលដែលនាឡិកា Galaxy Watch Active បង្ហាញខ្លួនរួចហើយនៅលើទីផ្សារនោះ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មីរបស់ខ្លួនម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះហៅថា Galaxy Watch Active 2 ។
នាឡិកានេះត្រូវគេដឹងថានឹងមានអេក្រង់ធំជាងមុន និងថាមពលថ្មធំជាងមុន ក៏ដូចជាមុនងារជាច្រើនដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ វានឹងមានទំហំ 40mm និង 44mm ហើយរូបភាពរបស់នាឡិកានេះក៏បែកធ្លាយនៅលើអនឡាញផងដែរកាលពីពេលថ្មីៗនេះ។
សម្រាប់មុខងាររបស់ Galaxy Watch Active 2 នេះក៏មានការទម្លាយកាលពីម្សិលមិញនេះផងដែរ។ វាមានភ្ជាប់ជាមួយនឹង ECG សម្រាប់ធ្វើការគ្រប់គ្រងទៅលើការតាមដានសុខភាពថែមទៀត និងការវិភាគទៅលើរោគសញ្ញាជាច្រើនទៀតផងដែរ។ វាក៏មានភ្ជាប់ជាមួយនឹង Afib notifications និងមុខងារ Fall Detection នេះក៏សម្រាប់ធ្វើការបញ្ជូននូវការ Alerts ទៅលើ Contacts និងសេវាកម្មខលបន្ទាន់ផងដែរ៕