ព័ត៌មាន

វីដេអូថ្មីមួយបង្ហាញអំពីរបៀបនៃការប្រែក្លាយ Nokia 3310 ជំនាន់មុនទៅជាញញួរដ៏ខ្លាំងក្លា!

Nokia 3310 គឺជានិមិត្តរូបនៃទូរស័ព្ទដែមានភាពរឹងមាំបំផុតនៅក្នុងការប្រើប្រាស់។ វាមានមនុស្សជាច្រើនដែលសាកល្បងទៅលើការតេស្តទៅលើភាពខ្លាំងទៅលើទូរស័ព្ទនេះ ហើយក៏ព្យាយាមតេស្តវាផងដែរដូចជាការទម្លាក់វាពីទីខ្ពស់ ការដុតជាមួយនឹងកម្លាំងរាប់លានវ៉ុល ការបាញ់ជាមួយនឹងកាំភ្លើង ការប្រើប្រាស់កាំបិតដើម្បីកាប់ និងជាច្រើនវិធីផ្សេងទៀត។​

ប៉ុន្តែមនុស្សមួយចំនួនក៏ប្រើប្រាស់វាសម្រាប់រឿងល្អៗផងដែរដូចជាការធ្វើជាញញួរជាដើម។ Nokia 3310 នេះមិនមែនរចនាឡើងសម្រាប់ធ្វើជាញញួរនោះទេ ប៉ុន្តែអ្នកអាចច្នៃវាបាន។ សូមទស្សនាវីដេអូខាងក្រោមនេះដែលគេបង្កើតញញួរដ៏ខ្លាំងជាមួយនឹង Nokia 3310 នេះ៕

image

image