ព័ត៌មាន

រោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia សម្រាប់ពេលអនាគតនៅក្នុង Oulu ត្រូវបានទទួលស្គាល់ដោយវេទិកាសេដ្ឋកិច្ចពិភពលោក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nokia របស់ហ្វាំងឡង់ប្រកាសនៅថ្ងៃនេះថា រោងចក្រនៅក្នុង Oulu របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលប្រើប្រាស់នូវឧស្សាហកម្ម Industry 4.0 សម្រាប់បច្ចេកវិទ្យា 5G និងស្ថានីយ៍ 4G Base Station នេះគឺមានការទទួលស្គាល់ដោយវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងនាមជាវិថីសម្រាប់បដិវត្តន៍ទៅលើឧស្សាហកម្ម 4.0 នេះ។

រោងចក្រនៅក្នុង Oulu របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការផលិតបាននូវ 1,000 4G និង 5G base stations ក្នុងមួយថ្ងៃ និងការប្រើប្រាស់នូវបណ្តាញ private 4.9/LTE network របស់ក្រុមហ៊ុន Nokia ការវិភាគទៅលើ IoT នៅលើ Edge Cloud និងបច្ចេកវិទ្យាជាច្រើនទៀត។ លទ្ធផលនេះគឺមានការពង្រឹងផលិតកម្មច្រើនជាង ៣០% ការសន្សំសំចៃពេលវេលាបានដល់ទៅ ៥០% នៅក្នុងការចែកចាយទៅកាន់ទីផ្សារ និងការចំណេញទឹកប្រាក់ប្រចាំឆ្នាំរាប់លានដុល្លារថែមទៀត។

នៅក្នុងអត្ថបទមួយរបស់​ Wall Street Journal មានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិកចនិនដែលដកស្រង់ចេញពីអ្នកវិភាគ Amit Harchandani និង Robert Lamb ធ្វើការទស្សន៍ទាយថា នៅក្នុងឆ្នាំ ២០១៨ ប្រហែលជាការផលិតត្រឹមតែ ១០% ប៉ុណ្ណោះរបស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសចិន ខណៈពេលដែលក្រុមហ៊ុន Ericsson មាន 45% ។ នៅក្នុងការមើលឃើញនូវរោងចក្រ Oulu របស់ក្រុមហ៊ុន​ Nokia គឺជម្រុញដល់ទៅ 1,000 base stations ក្នុងមួយថ្ងៃ ហើយវាពិតជាមិនគួរអោយជឿនោះទេដែលក្រុមហ៊ុន Nokia អាចធ្វើបាននោះ៕

image

image