ព័ត៌មាន

ឧបករណ៍របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើអោយក្រុមហ៊ុនទូរគមនាគមន៍នៅស្វីសចែកចាយបច្ចេកវិទ្យា 5G នៅក្នុងទីក្រុងចំនួន 248

ទោះបីជាមានសម្ពាធបន្ថែមពីសហរដ្ឋអាមេរិកក៏ដោយនោះ ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅជុំវិញពិភពលោកនៅតែជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើជាអ្នកផ្គត់ផ្គង់សម្ភារៈបរិក្ខាជាច្រើន ហើយនាពេលថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍របស់ស្វីសចាប់ផ្តើមចែកចាយបណ្តាញ 5G ទៅកាន់ទីក្រុងចំនួន 248 ដែលមានជំនួយពីឧបករណ៍អេឡិចត្រូនិក Huawei ។

យោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Sunrise គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ 2019 នេះ Sunrise បានផ្គត់ផ្គង់ដល់ទីក្រុង និងទីប្រជុំជនជាង 248 នៅទូទាំងប្រទេសស្វីស ហើយបានបង្កើនអត្រាទិន្នន័យរហូតដល់ 2GBps និងមានគុណភាពកម្រិតខ្ពស់ថែមទៀត។

ក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេទីពីររបស់ស្វីសនិយាយថា ទីតាំងដែលគ្របដណ្តប់ជាច្រើនស្ថិតនៅក្រៅតំបន់ទី្រកុងដើម្បីផ្តល់ជូនអតិថិជនដែលមិនប្រើប្រាស់ខ្សែកាបអុបទិកជាមួយនឹងការប្រើប្រាស់នូវសេវាឥតខ្សែ Fixed Wireless Access (FWA) បាន។

នៅថ្ងៃទី 2 ខែឧសភានេះ ក្រុមហ៊ុន Sunrise ក្លាយជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងគេនៅលើពិភពលោកដែលបានដាក់បង្ហាញស្មាតហ្វូន 5G ដំបូងគេរបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា Mate 20 X 5G ដែលមានតម្លៃ 997 ផោន (981 ដុល្លារ ឬ 6610 យ័ន) ៕

image

image