ព័ត៌មាន

NOKIA 2.2 អាចថតរូបភាពបានយ៉ាងល្អឥតខ្ចោះនៅកន្លែងដែលមានពន្លឺតិច

Nokia 2.2 មិនត្រឹមតែជាស្មាតហ្វូន Android ដែលមានតម្លៃថោកជាងគេនោះទេ ប៉ុន្តែវាក៏ជាស្មាតហ្វូនដែលមានការពង្រឹងទៅលើបច្ចេកវិទ្យា AI សម្រាប់ការថតរូបភាពពេលយប់បានយ៉ាងស្រស់ស្អាតថែមទៀត។ ស្មាតហ្វូននេះគឺអាចធ្វើការថតរូបភាពនៅពេលយប់ Low-Light បានយ៉ាងល្អស្រស់ស្អាត។

ស្មាតហ្វូននេះអាចថតរូបភាពច្បាស់នៅកន្លែងដែលមានពន្លឺតិចហើយជាពិសេសវាមានតម្លៃតែជាង ១០០ ដុល្លារប៉ុណ្ណោះនៅលើទីផ្សារនោះ។ Nokia 2.2 បំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13MP aperture f/2.2 ដែលមានការពង្រឹងទៅលើមុខងារ AI ក្នុងការថតរូបភាពនៅពេលយប់។ សម្រាប់អ្នកដែលចង់បានស្មាតហ្វូនដែលមានតម្លៃសមរម្យក្នុងការប្រើប្រាស់ កុំភ្លេច Nokia 2.2 ៕

image

image