ព័ត៌មាន

រូបភាព Render របស់ស្មាតហ្វូន Honor 9X បង្ហាញខ្លួនជាមួយនឹងកាមេរ៉ាមុខផុសឡើង និងកាមេរ៉ាខាងក្រោយ ៣ គ្រាប់

ក្រុមហ៊ុនបច្ចេកវិទ្យា Honor ប្រកាសថា ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Honor 9X គឺនៅថ្ងៃទី ២៣ ខែកក្កដានៅក្នុងប្រទេសចិន ហើយវាក៏មានរូបភាពរបស់ស្មាតហ្វូន Honor 9X ដែលបង្ហាញអំពីការឌីស្សាញរបស់វាដែលធ្លាប់បានឃើញនៅក្នុងរូបភាព Render កាលពីមុននេះផងដែរ។

រូបភាព Render បែកធ្លាយថ្មីនេះទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Honor 9X នេះគឺមានផ្នែកខាងក្រោយដែលមានការឌីស្សាញដូចគ្នាទៅនឹងរូបភាពកាលពីពេលមុននេះជាមួយនឹងកាមេរ៉ាផុសឡើងខាងមុខ និងកាមេរ៉ាខាងក្រោយចំនួន ៣ គ្រាប់ដែលជា Main camera + Depth sensor + Super Marco camera ។

តាមការបញ្ជាក់នៅក្នុងរូបភាពនេះ ស្មាតហ្វូន Honor 9X នេះនឹងមានកាមេរ៉ាខាងមុខទំហំ 32MP pop-up selfie បន្ទះឈីប Kirin 810 processor ក្រាហ្វិកកាត GPU Turbo 3.0, full View display, Ark Compiler, EROFS super file system, កាមេរ៉ាខាងក្រោយ 48MP មុខងារ Super Night mode សម្រាប់កាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃពីចំហៀងផងដែរ៕

image

image