ព័ត៌មាន

ស្មាតហ្វូន Galaxy A10e បង្ហាញខ្លួនហើយនៅក្នុងសហរដ្ឋអាមេរិក

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី​ Galaxy A10e បង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកតាមរយៈ AT&T ។ ស្មាតហ្វូននេះបង្ហាញខ្លួននៅលើគេហទំព័ររបស់ក្រុមហ៊ុននៅថ្ងៃនេះជាមួយនឹងតម្លៃ $209 ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.83-inch Infinity-V display បន្ទះឈីប Exynos 7884B octa-core chipset ដែលមានល្បឿន 1.6GHz, 2GB RAM និងម៉េមូរីទំហំ 32GB ហើយអាចបន្ថែមនូវ microSD បានទំហំ 512GB ថែមទៀត។

ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និង OneUI ។ ស្មាតហ្វូន Galaxy A10e មានកាមេរ៉ាខាងក្រោយទំហំ 8-megapixel ដែលអាចធ្វើការថតវីដេអូកម្រិត​FHD និងកាមេរ៉ាខាងមុខ 5-megapixel HDR ជាមួយនឹង f/1.9 aperture ថែមទៀតផង។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,000mAh និងមានពណ៌ Charcoal Black ៕

 image

image