ព័ត៌មាន

រូបភាព Render របស់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro ត្រូវបានទម្លាយ!

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 កំពុងត្រៀមខ្លួនសម្រាប់ការដាក់លក់នៅលើទីផ្សារ ហើយវាក៏មានរូបភាព Render របស់ស្មាតហ្វូននេះបង្ហាញខ្លួននៅលើអ៊ីនធឺរណែតដែលទម្លាយពីការរចនាផ្នែកខាងមុខរបស់វាដែលមានភាពប្រសើរឡើងជាច្រើនបើប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុននោះ។

រូបភាព Render នេះគឺចេញមកពីប្លុកបច្ចេកវិទ្យារបស់ចិនឈ្មោះ CNMO និងទម្លាយថាស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នឹងមានគែមព័ទ្ធអេក្រង់ស្តើងមែនទែនបើប្រៀបធៀបទៅនឹង Mate 20 Pro ហើយស្នាមរន្ធ Notch ក៏តូចជាងមុនផងដែរ ប៉ុន្តែស្មាតហ្វូននេះនៅតែប្រើប្រាស់នូវពន្លឺរចនាសម្ព័ន្ធ 3D ។ ប្រភពនេះក៏បាននិយាយផងដែរថា ទូរស័ព្ទនេះនឹងបំពាក់អេក្រង់គែមកោងទំហំ 6.53 អ៊ីញ។

បើក្រឡេកមើលទៅលើរូបភាព Render ខាងក្រោមនេះគឺបង្ហាញពី Mate 20 Pro និង Mate 30 ហើយបើប្រៀបធៀបទៅនឹង Mate 20 ការរចនាថ្មីនេះមើលទៅស្រស់ស្អាតខ្លាំងមែនទែន។យោងតាមព័ត៌មានមុនៗ គេរំពឹងថាស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Pro នឹងមានស្នាមរន្ធ Notch តូចមួយមិនមែនជាស្នាមប្រហោង Punch Hole រឺ dewdrop នោះទេ ហើយរូបភាព Render នេះគឺជាការបង្ហាញថ្មីនៃការរចនាចុងក្រោយរបស់វា៕

image

image