ព័ត៌មាន

NOKIA 9 PUREVIEW និង NOKIA 2.2 លក់អស់ពីស្តុកតែម្តងនៅក្នុងប្រទេសរុស្សី!

អ្នកប្រើប្រាស់ជាច្រើនរបស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសរុស្សីរាយការណ៍ថា ស្មាតហ្វូន Nokia ស៊េរីថ្មីដែលទើបតែបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសនេះគឺអស់ពីស្តុកតែម្តង ហើយសម្រាប់ទីផ្សារមួយចំនួននៅក្នុងតំបន់អ៊ឺរ៉ុបក៏អងស់ពីស្តុកផងដែរ។ ស្មាតហ្វូន Nokia 7.1 និង 6.1 លែងមានបង្ហាញនៅក្នុង Store ផ្លូវការរបស់ក្រុមហ៊ុន Nokia Mobile របស់ប្រទេសរុស្សីទៀតនោះទេ ហើយស្មាតហ្វូន Nokia 8.1 ឬ 3.2 ក៏នៅក្នុងស្តុកតិចតួចប៉ុណ្ណោះ។

ស្មាតហ្វូន Nokia 8.1, 5.1 Plus, 4.2 និង Nokia 3.2 ពេលនេះអាចរកទិញបាននៅក្នុងប្រទេសនេះផងដែរ។ ស្មាតហ្វូន Nokia 9 PureView រួមជាមួយនឹង Nokia 2.2 ហើយនឹងស្មាតហ្វូន Nokia 5.1 គឺអស់ពីស្តុករលីងហើយនៅក្នុងប្រទេសរុស្សីនោះ។ សម្រាប់ស្មាតហ្វូនទាំងនេះអ្នកអាចធ្វើការកម្មង់ទិញមុនបានផងដែរ។

ក្រុមហ៊ុនចែកចាយមួយចំនួនក៏មានការពន្យារពេលទៅលើការលក់ស្មាតហ្វូន Nokia 5.2/6.2 ផងដែរ ហើយរយៈពេល ៦ ខែមកហើយយើងនៅមិនទាន់ឃើញវត្តមានរបស់ស្មាតហ្វូននេះបង្ហាញខ្លួននៅឡើយទេ។ ថ្មីៗនេះ ស្មាតហ្វូនដែលមានលេខកូដ Daredevil ក៏បង្ហាញខ្លួនផងដែរហើយវាមានពាក្យចចាមអារ៉ាមថានេះគឺជាស្មាតហ្វូន Nokia 5.2 ៕

image

image

image