មេរោគថ្មីមួយដែលត្រូវបានគេហៅថា Agent Smith ដែលវាត្រូវបានរចនាឡើងដើម្បី បញ្ជូលការផ្សព្វផ្សាយពាណិជ្ជកម្មទៅក្នុងទូរស័ព្ទរបស់អ្នក។ មេរោគ Agent Smith ក៏មានលក្ខណសម្បត្តិអាចបិទកម្មវិធីផ្សេងៗដែលបានដំឡើងនៅលើទូរស័ព្ទហើយការចម្លងមេរោគនៅដ៏ដែល។ មេរោគត្រូវបានរកឃើញជាលើកដំបូងដោយ Check Point ហើយបន្ទាប់ពីធ្វើការជាមួយ Google កម្មវិធីដែលមានមេរោគត្រូវបានលុបចេញពី Google Play Store ។
បន្ទាប់ពីត្រូវបានជូនដំណឹងអំពីការឆ្លងមេរោគនេះ Google បានកំណត់អត្តសញ្ញាណនិងលុបកម្មវិធីចំនួន ១៦ ចេញពី Play Store ដែលគេដឹងថាត្រូវបានឆ្លងដោយមេរោគ Agent Smith ។ កម្មវិធីទាំងនេះមិនមានសម្រាប់ទាញយកពី Play Store ទៀតទេហើយវានឹងមិនមានការអាប់ដេតបន្ថែមទៀតសម្រាប់កម្មវិធីទាំងនេះតាមរយៈ Play Store ។
ទោះជាយ៉ាងណាក៏ដោយ Google អាចត្រឹមតែយកកម្មវិធីចេញពី Play Store ប៉ុន្ដែវាមិនអាចលុបកម្មវិធីទាំងនេះពីទូរស័ព្ទ Android របស់បុគ្គលអ្នកប្រើបាននោះទេ។ ហេតុដូច្នេះប្រសិនបើអ្នកមានកម្មវិធីដូចខាងក្រោមបានតំឡើងនៅលើទូរស័ព្ទ Android របស់អ្នកអ្នកគួរតែលុបវាភ្លាមៗ។ កម្មវិធីដែលបានលុបចេញពី Play Store មានដូចជា៖
Ludo Master – New Ludo Game 2019 For Free
Sky Warriors: General Attack
Color Phone Flash – Call Screen Theme
Bio Blast – Infinity Battle Shoot virus
Shooting Jet
Photo Projector
Gun Hero – Gunman Game for Free
Cooking Witch
Blockman Go: Free Realms & Mini Games
Crazy Juicer – Hot Knife Hit Game & Juice Blast
Clash of Virus
Angry Virus
Rabbit Temple
Star Range
Kiss Game: Touch Her Heart
Girl Cloth Xray Scan Simulator