ព័ត៌មាន

T-Mobile នឹងដាក់លក់ស្មាតហ្វូន Galaxy A10e និង A20 នៅថ្ងៃទី ២៦ ខែកក្កដាខាងមុខនេះ

ក្រុមហ៊ុនចែកចាយមួយនៅក្នុងសហរដ្ឋអាមេរិកពេលនេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy A10e និង Galaxy A20 នៅក្នុងបណ្តាញ Network របស់ខ្លួន។ ក្រុមហ៊ុន T-Mobile ប្រកាសបង្ហាញថា ស្មាតហ្វូនទាំងពីរនេះនឹងអាចរកទិញបានចាប់ពីថ្ងៃទី ២៦ ខែកក្កដាខាងមុខនេះ។

Galaxy A10e មានតម្លៃ  $175 ​និងស្មាតហ្វូន  Galaxy A20 នឹងមានតម្លៃ  Galaxy A20 ។ ស្មាតហ្វូន  Galaxy A10e នេះប្រើប្រាស់នូវបន្ទះឈីប Exynos 7884B chipset, 2GBRAM និងម៉េមូរីទំហំ 32GB ។ Galaxy A20 មានអេក្រង់ទំហំ  6.4-inch display និងកម្រិតភាពច្បាស់ដូចគ្នា។ វាមានបន្ទះឈីប Exynos 7885 chipset ជាមួយរ៉េមទំហំ 3GB និងម៉េមូរីដូចគ្នា។

ស្មាតហ្វូនទាំងពីរនេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ កាមេរ៉ាភ្លោះ និងថាមពលថ្មទំហំ 4,000mAh និង 3,000mAh។ AT&T គឺជាស្មាតហ្វូនដែលនឹងដាក់លក់ស្មាតហ្វូន  Galaxy A10e នៅក្នុងសហរដ្ឋអាមេរិកផងដែរ៕

image

image