ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 9X និង 9X Pro ត្រូវបែកធ្លាយមុនព្រឹត្តិការណ៍សម្ភោធផ្លូវការ

ស្មាតហ្វូនស៊េរី Honor 9X ត្រូវគេគ្រោងនឹងប្រកាសបង្ហាញនៅថ្ងៃទី 23 ខែកក្កដានេះ និងមុនពេលការបង្ហាញខ្លួនជាផ្លូវការនេះ លក្ខណៈពិសេសជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីនេះក៏នៅមិនទាន់ដឹងនៅឡើយទេ។

យោងតាមលក្ខណសម្បត្តិដែលលេចធ្លាយនោះ ស្មាតហ្វូន Honor 9X នឹងមានអេក្រង់ទំហំ 6,59 អ៊ីញ FHD + បំពាក់ដោយខួរក្បាល Kirin 810 ។ សម្រាប់ការថតរូបវិញនោះ វាមានកាមេរ៉ាខាងក្រោយបីគ្រាប់ដែលមានទំហំ 24MP + 8MP + 2MP ហើយមានកាមេរ៉ាខាងមុខទំហំ 20MP ។ ស្មាតហ្វូននេះមានថ្មទំហំ 4000mAh ជាមួយនឹងបបច្ចេកវិទ្យាសាកថ្មលឿន 10W ។

ចំណែកស្មាតហ្វូន Honor 9X Pro នឹងត្រូវបំពាក់ជាមួយអេក្រង់ទំហំ 6,59 អ៊ីញ FHD + ជាមួយនឹងខួរក្បាល Kirin 810 ។ សម្រាប់ការថតរូបវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយបីគ្រាប់ដែលមានទំហំ 48MP + 8MP + 2MP ហើយមានកាមេរ៉ាខាងមុខទំហំ 20MP ។ ទំហំថ្មរបស់ស្មាតហ្វូននេះគឺ 4000mAh និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 22,5W ថែមទៀតផង៕

image

image