IThome ទើបតែធ្វើការចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 ។ តាមការបញ្ជាក់របស់ពួកគេ ស្មាតហ្វូន Nokia 6.2 នេះនឹងជាស្មាតហ្វូន Nokia X71 ដែលមានអេក្រង់ទំហំ 6 inches 2K AMOLED screen និងកាមេរ៉ាខាងមុខស្ថិតនៅក្នុងរន្ធ Punch Hole ថែមទៀត។
សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 13 MP sensor ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 20+8+5 MP ។
សម្រាប់បន្ទះឈីបរបស់ស្មាតហ្វូននេះគឺ Snapdragon 660 រ៉េមទំហំ 6GB និងថាមពលថ្មទំហំ 3300 mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃថែមទៀត។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះប្រភេទ 4GB+64GB version គឺមានតម្លៃ 1199 Yuan ឬ €156 ខណៈពេលដែលទំហំ 6GB+64GB version គឺមានតម្លៃ 1499 Yuan ឬ €195 ។
លក្ខណៈសម្បត្តិទូទៅ៖
អេក្រង់: 6-inch AMOLED, 2280×1080,
កាមេរ៉ាខាងក្រោយ: 20MP+8MP+5MP
កាមេរ៉ាខាងមុខ: 13 MP
បន្ទះឈីប: Snapdragon 660, 2.3 GHz
ម៉េមូរី: 4GB/6GB RAM + 64GB internal memory
ថាមពលថ្ម: 3300 mAh
តម្លៃ: 4GB/€156 – 6GB/€195