ព័ត៌មាន

ក្រុមហ៊ុន Huawei មានគម្រោងវិនិយោគទៅលើប្រទេសប៉ូឡូញសម្រាប់បច្ចេកវិទ្យា 5G

ក្រុមហ៊ុន Huawei មានគម្រោងវិនិយោគទឹកប្រាក់ចំនួន 3 ពាន់លាន zlotys (793 លានដុល្លារ) នៅប្រទេសប៉ូឡូញក្នុងរយៈពេល 5 ឆ្នាំខាងមុខប៉ុន្តែវាអាស្រ័យលើថាតើក្រុមហ៊ុននេះនឹងត្រូវអនុញ្ញាតឱ្យចូលរួមក្នុងការបង្កើត 5G របស់ប្រទេសនេះ ឬក៏អាចកំណត់ទៅលើការវិនិយោគនេះដែរ។

លោក Ryszard Hordynski បុគ្គលិករបស់ក្រុមហ៊ុន Huawei នៅប៉ូឡូញប្រាប់រ៉យទ័រថា ក្រុមហ៊ុនមានគម្រោងចំណាយប្រាក់ជិត 3 ពាន់លាន zlotysនៅប្រទេសប៉ូឡូញតាមរយៈការទិញ ប៉ុន្តែយើងកំពុងរង់ចាំមើលថាតើតួនាទីជាអ្វីរបស់ក្រុមហ៊ុននេះនៅក្នុងការដាក់ឱ្យដំណើរការ 5G នៅក្នុងប្រទេសប៉ូឡូញ។

ក្រុមហ៊ុន Huawei ចង់អភិវឌ្ឍនិងវិនិយោគនៅប្រទេសប៉ូឡូញប៉ុន្តែការវិនិយោគទាំងនេះត្រូវតែគិតពីទស្សនៈអាជីវកម្ម។កាលពីខែមករា មន្រ្តីជាច្រើនរូបរបស់ប៉ូឡូញនិយាយថារដ្ឋាភិបាលគ្រោងដកចេញក្រុមហ៊ុន Huawei ពីបណ្តាញ 5G បន្ទាប់ពីការចាប់ខ្លួនបុគ្គលិកក្រុមហ៊ុន Huawei និងជាអតីតមន្រ្តីសន្តិសុខប៉ូឡូញដោយចោទប្រកាន់ថាធ្វើចារកម្មនោះ។

សហរដ្ឋអាមេរិកកំពុងតែជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដកចេញពីការសហការជាមួយនឹងក្រុមហ៊ុន Huawei ទៅលើការអភិវឌ្ឍបណ្តាញ 5G ដោយលើកឡើងថាក្រុមហ៊ុននេះអាចប្រើឧបករណ៍របស់ខ្លួនសម្រាប់ចារកម្ម។ ក្រុមហ៊ុន Huawei បដិសេធម្តងហើយម្តងទៀតទៅលើរឿងនេះ៕

image

image