ព័ត៌មាន

NOKIA 2.2 ដាក់លក់ហើយនៅចក្រភពអង់គ្លេស ខណៈស្មាតហ្វូននេះពេញនិយមខ្លាំងនៅកម្ពុជា

Nokia 2.2 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតដែលពេលនេះដាក់លក់ជាផ្លូវការហើយនៅក្នុងចក្រភពអង់គ្លេស។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួនកាលពីដើមខែមិថុនានេះ ហើយវាក៏ចាប់ផ្តើមពង្រីកទៅកាន់ទីផ្សារជាច្រើនប្រទេស ហើយវាក៏បង្ហាញខ្លួននៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាផងដែរជាមួយនឹងតម្លៃត្រឹមតែ $127 តែប៉ុណ្ណោះ។

នៅក្នុងចក្រភពអង់គ្លេស ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដាក់លក់ស្មាតហ្វូននេះដែលមានទំហំ 2GB/16GB នៅក្នុងតម្លៃ 99 British pounds (€110) តាមរយៈក្រុមហ៊ុន CarphoneWarehouse និង Amazon ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ហៅស្មាតហ្វូន​ Nokia 2.2 នេះថាជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតដោយសារតែវាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Q និងបច្ចេកវិទ្យា AI imaging ប៊ូតុង Google Assistant និង Android One សម្រាប់ការអាប់ដេតប្រចាំខែថែមទៀត៕

image

image