ព័ត៌មាន

ក្រុមហ៊ុន Huawei ប៉ាន់ស្មានថានឹងនាំចេញស្មាតហ្វូនចំនួន 270 លានគ្រឿងនៅឆ្នាំនេះ

ការរឹតបន្តឹងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Huawei ត្រូវគេរំពឹងទុកថានឹងប៉ះពាល់ដល់ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះសម្រាប់ត្រីមាសនាពេលខាងមុខនេះ ប៉ុន្តែលោក Ren Zhengfei ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថាក្រុមហ៊ុននឹងនៅតែនាំចេញស្មាតហ្វូនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ 2019 នេះ។

យោងតាមលោក Ren ក្រុមហ៊ុននេះប៉ានប្រមាណថាទូរស័ព្ទចំនួន 270 លានគ្រឿងនឹងត្រូវដឹកជញ្ជូននៅឆ្នាំនេះពោលគឺខ្ពស់ជាងគោលដៅដែលក្រុមហ៊ុនដាក់ចេញ មុនពេលត្រូវសហរដ្ឋអាមេរិកបន្ថែមទៅក្នុងបញ្ជី Entity List នោះ ។ បរិមាណនៃការដឹកជញ្ជូននេះគឺខ្ពស់ជាងការប៉ាន់ប្រមាណកាលពីមុនរបស់ក្រុមហ៊ុនដែលប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ YahooFinance ។

ថ្មីៗនេះអ្នកវិភាគអន្តរជាតិ Tianfeng International ចង្អុលបង្ហាញនៅក្នុងរបាយការណ៍ចុងក្រោយបង្អស់ដែលថាខ្សែចង្វាក់ផ្គត់ផ្គង់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ថ្មីៗនេះធ្វើការកែសម្រួលការព្យាករណ៍ការដឹកជញ្ជូនរបស់ខ្លួនសម្រាប់ឆមាសទី ២ ឆ្នាំ 2019 នេះ។ នៅក្នុងឆ្នាំ 2019 ការដឹកជញ្ជូនត្រូវគេរំពឹងថានឹងកើនឡើងដល់ 260 លានគ្រឿង ហើយការប៉ាន់ស្មាននៅក្នុងកម្រិតទាបក៏ត្រឹមចំនួន 230 លានគ្រឿងដែរ៕

image

image