ព័ត៌មាន

តម្លៃស្តុករបស់ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA មានការកើនឡើង ១០%

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ទើបតែចែករំលែកនូវរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១ របស់ខ្លួន ហើយវាមានការបង្ហាញថា ក្រុមហ៊ុននេះមានការកើនឡើងទៅលើប្រាក់ចំណូលរបស់វាផងដែរ ។ ពេលនេះ​ស្តុករបស់ Nokia នៅក្នុង New York Stock Exchange គឺមានការកើនឡើងដល់ទៅ 10% ខណៈពេលដែលតម្លៃស្តុកនៅក្នុង Helsinki Stock Exchange គឺមានការកើនឡើងតម្លៃ 7% ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏រក្សានូវកំណើនរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំនេះផងដែរ។ ក្រុមហ៊ុននេះរំពឹងថា វានឹងមានការកើនឡើងនៅក្នុងត្រីមាសទី ៣ និងត្រីមាសទី ៤ នេះទោះបីជាមានសង្គ្រាមពាណិជ្ជកម្មចិនអាមេរិកក៏ដោយ។

លោក Kristian Pullola ដែលជា CFO របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia លើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ឆ្លងកាត់នូវការផ្លាស់ប្តូរពីបច្ចេកវិទ្យា 4G ទៅកាន់ 5G នៅក្នុងប្រទេសចិនសម្រាប់ទ្រទ្រង់ទៅលើក្រុមហ៊ុនចែកចាយជាច្រើននៅទីនេះ។ ទោះបីជាមានស្ថានភាពប្រកួតប្រជែងក៏ដោយនោះ ក្រុមហ៊ុននេះនៅតែរំពឹងថានឹងមានកំណើនរយៈពេលវែងទៅមុខទៀតផងដែរ។

ប្រទេសចិនមានប្រហែលជា 9% ឬ €515 លាននៃការលក់សុទ្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ ។ ម្យ៉ាងវិញទៀត នាពេលខាងមុខនេះ Nokia នៅតែមើលឃើញថាខ្លួននឹងមានកំណើនប្រាក់ចំណេញនៅទីនេះ៕

image

image