ព័ត៌មាន

Kern County រងគ្រោះដោយសារតែការបំពានទិន្នន័យបុគ្គលិកច្រើនជាង 15000 នាក់

សង្ខេបព័ត៌មាន៖ការបំពានទិន្នន័យនៅក្នុងប្រព័ន្ធរបស់អ្នកលក់ភាគីទីបីអាចជះឥទ្ធិពលដល់កម្មវិធីសុខភាពដែលគ្រប់គ្រងដោយរដ្ឋ Kern County។ ករណីនេះជាកត្តាអាចបណ្តាលឱ្យមានការលាតត្រដាងព័ត៌មានផ្ទាល់ខ្លួននិយោជិករបស់រដ្ឋ Kern County បច្ចុប្បន្ន ពីមុន និងបុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kern។

តើមានបញ្ហាអ្វី?

ឧប្បត្តិហេតុសន្តិសុខដ៏មានសក្តានុពលមួយកើតឡើងលើអ្នកលក់ភាគីទីបី ដែលវាអាចជាកត្តាបណ្តាលឱ្យមានការលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់និយោជិកនៅរដ្ឋ Kern County បច្ចុប្បន្ន និងពីមុននិងបុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kern។

ទិដ្ឋភាពសង្ខេប

អ្នកនាំពាក្យរបស់រដ្ឋ Kern County មានប្រសាសន៍ថា ការបំពានទិន្នន័យនៅក្នុងប្រព័ន្ធរបស់អ្នកលក់ភាគីទីបីអាចជះឥទ្ធិពលដល់កម្មវិធីសុខភាពដែលគ្រប់គ្រងដោយរដ្ឋ Kern County ក្នុងនាមជានិយោជិករបស់ខ្លួន។

  • បុគ្គលបញ្ជាក់ថា ការបំពានទិន្នន័យមិនបានកើតឡើងនៅលើបណ្តាញ និងប្រព័ន្ធ រដ្ឋ​County ទេ។

  • មន្រ្តីរបស់រដ្ឋ County បើកការស៊ើបអង្កេតដើម្បីកំណត់ថា តើទិន្នន័យណាមួយត្រូវបានសម្របសម្រួល ឬអត់។

  • លោកស្រីបន្ថែមថា ប្រសិនបើមានការបំពានលើទិន្នន័យដែលគេបញ្ជាក់នោះនិ​យោជិកដែលរងផលប៉ះពាល់ទាំងអស់នឹងទទួលបានសេវាកម្មត្រួតពិនិត្យឥណទាន។

Techwire រាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យថា “សុវត្ថិភាពរបស់អ្នកចូលរួមក្នុងផែនការរបស់យើង និងព័ត៌មានរបស់ពួកគេគឺជាក្តីបារម្ភចម្បងរបស់យើង ហើយយើងនៅតែមានការប្រុងប្រយ័ត្នក្នុងការឃ្លាំមើលស្ថានការណ៍។ យើងចង់ធានាដល់បុគ្គលិក និងអ្នកចូលរួមរបស់យើងថា បញ្ហានេះមិនបង្កផលប៉ះពាល់ដល់បណ្តាញ និងប្រព័ន្ធក្នុងស្រុករបស់យើងទេ។ វាជាការរំលឹកថា យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន និងចាត់វិធានការបន្ថែមនៅពេលនិយាយអំពីសុវត្ថិភាពតាមអ៊ិនធឺរណិត។”

image

image