ព័ត៌មាន

នៅទីបំផុត ស្មាតហ្វូនស៊េរីថ្មី​ NOKIA 6.2 នេះមានពណ៌ FOREST GREEN ហើយ!

ជាមួយនឹង Nokia 2.2 ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏ប្រកាសបង្ហាញនូវពណ៌ថ្មីរបស់ស្មាតហ្វូននេះតែម្តង។ ជាក់ស្តែង ស្មាតហ្វូន Nokia 2.2 នេះមានពណ៌ប្រផេះ និងពណ៌ខ្មៅ ប៉ុន្តែវាក៏មានភ្ជាប់ជាមួយនឹង Xpress-on covers ពណ៌ Forest Green, Pink Sand និង Ice Blue ផងដែរ។ តាមការបញ្ជាក់របស់ការបង្ហោះនៅលើ Nokia Anew វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏បញ្ចេញនូវពណ៌ Forest Green សម្រាប់ស្មាតហ្វូន Nokia ថ្នាក់កណ្តាលរបស់ខ្លួនជាផ្លូវការហើយ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia mobile មិនមានពណ៌ដិតខ្លាំងនោះទេសម្រាប់ស្មាតហ្វូនរបស់ខ្លួននោះ ប៉ុន្តេសម្រាប់ពណ៌ខៀវ និងពណ៌ Copper របស់ស្មាតហ្វូន Nokia 5, Nokia 8, Nokia 6.1, Nokia 9 PV គឺពិតជាស្រស់ស្អាតមែនទែន។ សម្រាប់ពណ៌ Forest Green នេះពិតជាទាក់ទាញខ្លាំងមែនទែន។ តើប្រិយមិត្តយល់បែបណាដែរ?

image

image