ព័ត៌មាន

ក្រុមហ៊ុន NOKIA MOBILE បញ្ចុះតម្លៃ NOKIA 7.1 និង NOKIA 9 PUREVIEW នៅក្នុងសហរដ្ឋអាមេរិក

ក្រុមហ៊ុន Nokia Mobile ពេលនេះធ្វើការបញ្ចុះតម្លៃទៅលើស្មាតហ្វូន Nokia 7.1 នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន B&H និង Best Buy លក់ស្មាតហ្វូននេះនៅក្នុងតម្លៃត្រឹមតែ $250 ។ ហេតុផលនៃការបញ្ចុះតម្លៃទៅលើស្មាតហ្វូន Nokia 7.1 នេះគឺប្រហែលជាដោយសារតែឆាប់ៗនេះ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីនៅក្នុងព្រឹត្តិការណ៍ IFA2019 ។

Nokia 7.1 គឺជាស្មាតហ្វូនដែលមានរូបរាងស្រស់ស្អាតជាមួយនឹងតួខ្លួនរឹងមាំ លក្ខណៈសម្បត្តិខ្លាំងក្លាថែមទៀត។ វាមានតម្លៃ $250 ។ សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់ B&H និង BestBuy ។ ស្តុករបស់ Nokia 9 PureView គឺអស់ហើយនៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះនៅក្នុង B&H គឺមានតម្លៃ $499 ខណៈពេលដែលនៅលើ BestBuy គឺមានតម្លៃ $449 ។ វាប្រហែលជាក្រុមហ៊ុន Nokia Mobile  មានគម្រោងក្នុងការបញ្ចេញនូវជំនាន់ថ្មីរបស់ Nokia 9 Pureview  ឆាប់ៗនេះផងដែរ។

វាក៏មានការបញ្ជាក់ថា ស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ Nokia  រួមមាន Nokia 7 Plus, Nokia 7.1, Nokia 6.1, Nokia 8និង Nokia 8 Sirocco មិនមានឃើញនៅលើហាងជាច្រើននៅក្នុងប្រទេសហ្វាំងឡង់នោះទេ។ នេះមានន័យថា ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បញ្ចេញស្តុកចាស់អស់ហើយ រួចក៏ត្រៀមប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ៕

image

image