ព័ត៌មាន

Huawei P30 Pro ឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំពី EISA

កាលពីថ្ងៃទី ១៦ ខែសីហានេះ ស្មាតហ្វូនស៊េរីថ្មី Huawei P30 Pro ទទួលបាននូវពានរង្វាន់ “EISA Best Smartphone 2019-2020” ចេញពី EISA ហើយនេះគឺជាការទទួលបានពានរង្វាន់ជាប់ៗគ្នា ២ ឆ្នាំសម្រាប់ក្រុមហ៊ុននេះ។

EISA គឺរួមមានទស្សនាវដ្តីអ្នកប្រើប្រាស់អេឡិចត្រូនិកចំនួន ៥៥ ក្រុម។ សម្រាប់សមាជិករបស់ EISA គឺជាអ្នកជំនាញទៅលើផលិតផលប្រើប្រាស់គ្រឿងអេឡិចត្រូនិចមកពីជាង ៣០ ប្រទេស។ EISA កោតសរសើរដល់សមត្ថភាពនៃការថតនៅទីងងឹតរបស់ស្មាតហ្វូន P30 Pro ដែលល្អបំផុតក្នុងការប្រើប្រាស់។

វាក៏ធ្វើការកោតសរសើរដល់ ultra-wide lens, portrait mode និង periscopic 5x telephoto lens របស់ស្មាតហ្វូននេះផងដែរ។ Huawei P30 Pro ភ្ជាប់ជាមួយនឹងកាមេរ៉ា Leica ៤ គ្រាប់ដែលមានទំហំ 40MP main camera, 20MP ultra-wide-angle camera, 8MP telephoto camera, និង ToF Camera រួមជាមួយនឹងកាមេរ៉ាខាងមុខទំហំ 32MP ។ ស្មាតហ្វូននេះមានអេក្រង់ 6.47-inch OLED display កញ្ចក់អេក្រង់កោង 3D បន្ទះឈីប Kirin 980 processor និងថាមពលថ្ម 4200mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 40W SuperCharge ថែមទៀត៕

image

image