ព័ត៌មាន

VIETTEL GROUP នឹងប្រើប្រាស់នូវឧបករណ៍បណ្តាញរ​បស់ Nokia និង Ericson សម្រាប់ការដាក់ពង្រាយបច្ចេកវិទ្យា 5G

Viettel Group ដែលជាក្រុមហ៊ុនប្រតិបត្តិករធំបំផុតនៅក្នុងប្រទេសវៀតណាមដែលគ្រប់គ្រងដោយក្រសួងការពារជាតិរបស់រៀតណាមនឹងជ្រើសរើសយកក្រុមហ៊ុន Nokia និង Ericsson ក្នុងការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G network របស់ខ្លួន។

ព័ត៌មាននេះគឺទទួលបានពីលោក Le Dang Dung នាយកប្រិតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Viettel ដែលអះអាងថា ក្រុមហ៊ុន Ericsson នឹងធ្វើការតម្លើងនូវឧបករណ៍បណ្តាញនៅក្នុងទីក្រុង Hanoi ខណៈពេលដែលក្រុមហ៊ុន Nokia នឹងតម្លើងនូវឧបករណ៍ 5G របស់ខ្លួននៅក្នុងទីក្រុង Ho Chi Minh ។

ក្រុមហ៊ុន Nokia និង Ericsson គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទៅលើបណ្តាញ 4G Network សម្រាប់ក្រុមហ៊ុន Vittel Group ហើយកិច្ចព្រមព្រៀងនេះគឺពិតជាសមហេតុផលមែនទែន។ ហេតុអ្វីបានជាមិនប្រើប្រាស់បណ្តាញបច្ចេកវិទ្យារបស់ Huawei? លោក Dung និយាយថា បច្ចុប្បន្ននេះគឺវាមានសុវត្ថិភាពជាងក្នុងការជ្រើសរើសក្រុមហ៊ុន Nokia និង Ericsson ជាងក្រុមហ៊ុន​Huawei ។ ខណៈពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅតែបន្តនោះ ហើយជម្លោះរបស់ចិននិងរៀតណាមគឺមានរយៈពេលជាយូរមកហើយនោះ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ ក្រុមហ៊ុន Vietnam Telecom Services Company ឬ Vinaphone ក៏ជ្រើសរើស Nokia សម្រាប់ដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G network របស់ខ្លួនផងដែរ៕

 image

image