ព័ត៌មាន

NOKIA 5.1 PLUS និង NOKIA 8 SIROCCO ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែសីហាហើយ!

ស្មាតហ្វូន Nokia 5.1 Plus និង Nokia 8 Sirocco ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Pie ពេលនេះទទួលបានការអាប់ដេតថ្មីសម្រាប់ Patch សុវត្ថិភាពប្រចាំខែសីហាពីក្រុមហ៊ុនបច្ចេកវិទ្យា Google ហើយ។ សម្រាប់ការអាប់ដេតនៅលើស្មាតហ្វូន Nokia 5.1 Plus គឺមានទំហំ 270.4 MB ដែលមានការពង្រឹងទៅលើ UI, ស្ថេរភាពនៃប្រព័ន្ធ System និងសុវត្ថិភាពប្រចាំខែនេះ។

នៅលើទំព័រ Tracker Page របស់ក្រុមហ៊ុន Nokia Mobile ក៏បង្ហាញអំពី Pie Build សម្រាប់ស្មាតហ្វូន Nokia 8 Sirocco ដែលមានការពង្រឹងទៅលើប្រព័ន្ធ UI និងស្ថេរភាពរបស់ប្រព័ន្ធនេះផងដែរ។ អ្នកប្រើប្រាស់អាចធ្វើការឆែកមើលបាននៅក្នុង System ហើយបើមិនទាន់ទទួលបានការអាប់ដេតនោះទេ សូមរង់ចាំបន្តិច មិនយូរនោះទេការអាប់ដេតនេះនឹងមកដល់តំបន់ដែលអ្នកកំពុងតែរស់នៅ៕

image

image