ព័ត៌មាន

ជនឆបោកបញ្ឆោតអ្នកប្រើប្រាស់ជាមួយនឹងយុទ្ធនាការឈ្នះរង្វាន់ទូរស័ព្ទ Apple iPhone X

សង្ខេបព័ត៌មាន៖ដើម្បីទាមទារយករង្វាន់ អ្នកទទួលត្រូវគេស្នើសុំឱ្យពិនិត្យមើលទីតាំងរបស់ហាងដោយចូលទៅកាន់តំណភ្ជាប់ដែលមាននៅក្នុងសារលិខិតអញ្ជើញ។ គោលបំណងសំខាន់របស់អ្នកផ្ញើសារឥតបានការក្នុងការប្រើប្រាស់បច្ចេកទេសថ្មីដើម្បីផ្សព្វផ្សាយយុទ្ធនាការគឺដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ គេរកឃើញថា អ្នកបោកប្រាស់កំពុងប្រើល្បិចនៅក្នុងយុទ្ធនាការថ្មីមួយដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការឈ្នះទូរស័ព្ទ iPhone Xថ្មីរបស់ក្រុមហ៊ុន Apple ។ យុទ្ធនាការនោះអនុវត្តការអញ្ជើញតាមប្រតិទិនដែលមិនចង់បានជំនួសឱ្យអ៊ីម៉ែលបន្លំ។

តើមានបញ្ហាអ្វី?

ការរកឃើញដោយអ្នកសរសេរប្លុកសន្តិសុខលោកហ្គែហាមក្លូលីបង្ហាញថា ការបោកប្រាស់(scam) មានជាប់ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ត្រូវគេភ្ជាប់ជាមួយការផ្ញើសារអញ្ចើញតាមប្រតិទិន។ ការអញ្ជើញនោះអះអាងថា អ្នកទទួលបានឈ្នះទូរស័ព្ទ iPhone X ពី AppleStore ។ ទោះជាយ៉ាងណា Cluley ព្រមានថា តំណភ្ជាប់អាចមានមតិបោកប្រាស់ពីគេហទំព័រដែលព្យាយាមលួចពាក្យសម្ងាត់របស់អ្នក ឬវាអាចដំឡើងមេរោគ។

ផ្លាស់ប្តូរវិធីសាស្រ្តចែកចាយ

គោលបំណងសំខាន់របស់អ្នកផ្ញើសារឥតបានការដែលនៅពីក្រោយដោយប្រើបច្ចេកទេសថ្មីដើម្បីផ្សព្វផ្សាយយុទ្ធនាការគឺដើម្បីចាប់យកចំណាបអារម្មណ៍របស់អ្នកប្រើប្រាស់ជាច្រើនតាមដែលអាចធ្វើទៅបាន។ ដូចគ្នានេះដែរ ជាមួយនឹងតម្រងអ៊ីម៉ែលដែលទទួលបានការកែលម្អឥឡូវនេះមានប្រសិទ្ធភាពជាងប្រព័ន្ធត្រងសារឥតបាន ការវាយប្រហាររបស់ឧក្រិដ្ឋជនតាម   អ៊ិនធឺណិតចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។

តើធ្វើដូចម្តេចដើម្បីឱ្យមានសុវត្ថិភាព?

អ្នកប្រើប្រាស់អាចការពារខ្លួនពួកគេពីការអញ្ជើញរបស់សារឥតបានការដែលមិនចង់បានដោយធ្វើតាមជំហានទាំងនេះ៖

  • ចូលទៅប្រតិទិនហ្គូហ្កលរបស់អ្នកប្រើប្រាស់ហើយចុចលើរូប gear icon នៅផ្នែកខាងស្តាំខាងលើនៃអេក្រង់។ ជ្រើសរើសការកំណត់ (Settings) ពីម៉ឺនុយទម្លាក់ចុះដែលលេចឡើង។

  • ជ្រើសរើសការកំណត់ព្រឹត្តិការណ៍(Event settings) ពីជំរើសក្នុងរបាម៉ឺនុយខាងឆ្វេងដៃ។

  • ផ្លាស់ប្តូរការកំណត់ស្វ័យប្រវត្តពី Yes ទៅ No៕

image

image