ព័ត៌មាន

NOKIA TA-1196 ឬ NOKIA 7.2 ឆ្លងកាត់វិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ី

Nokia TA-1196 ដែលជាប្រភេទ Dual SIM version របស់ Nokia TA-1178 ឬ Nokia 7.2 ឆ្លងកាត់នូវវិញ្ញាបនបត្រហើយនៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើ 2G, 3G និង 4G networks ជាមួយនឹង WiFi (802.11 a/b/g/n/ac), Bluetooth និង NFC ផងដែរ។

វាបង្ហាញនូវភស្តុតាងយ៉ាងច្បាស់ថា នៅក្នុងប្រទេសម៉ាឡេស៊ីនឹងលក់ស្មាតហ្វូន Nokia 7.2 នេះមុនគេផងដែរ ប៉ុន្តែយើងនៅតែមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះថានឹងមកដល់ទីផ្សារនៅថ្ងៃណានៅឡើយទេ។ យើងសង្ឃឹមថា ឆាប់ៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងប្រកាសបង្ហាញស្មាតហ្វូននេះជាផ្លូវការជាក់ជាមិនខាន៕

image

image