ព័ត៌មាន

Huawei ត្រៀមប្រកាសបង្ហាញនូវបច្ចេកវិទ្យា Audio Tech ថ្មីក្នុងព្រឹត្តិការណ៍ IFA 2019

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ប្រកាសបង្ហាញជាផ្លូវការរួចមកហើយថា ខ្លួននឹងប្រកាសបង្ហាញនូវបន្ទះឈីបថ្មី Kirin processor សម្រាប់ស្មាតហ្វូន Flagship របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2019 ខាងមុខនេះ ហើយនៅក្នុង Teaser ថ្មីរបស់ក្រុមហ៊ុននេះក៏មានការទម្លាយនូវព័ត៌មានខ្លះៗអំពីព្រឹត្តិការណ៍នេះផងដែរ។

នៅក្នុង Teaser ថ្មីនេះមានការទម្លាយបង្ហាញអំពីបច្ចេកវិទ្យាសំឡេងថ្មីជាមួយនឹងពាក្យស្លោកថា “Rethink Sound” ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការបង្ហោះនូវ Teaser ថ្មីមួយទៀតផងដែរដែលមានការបង្ហាញអំពីបន្ទះឈីប Kirin processor និង Speaker នៅលើវីដេអូនេះផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់ទម្លាយច្រើននោះទេអំពីរឿងនេះ ប៉ុន្តែនេះប្រហែលជាបច្ចេកវិទ្យាថ្មីនៃប្រព័ន្ធសំឡេង Audio/Sound technology ឬប្រហែលជា Smart Speaker ថ្មីដែលប្រើប្រាស់នូវបន្ទះឈីបថ្មីដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ៕

image

image