ព័ត៌មាន

ស្មាតហ្វូន Galaxy M10s នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB

ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung គឺវិលត្រឡប់មកវិញចូលទៅក្នុងទីផ្សារជាមួយនឹងការបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិការ និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ខ្លួននៅលើទីផ្សារ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជានៅមិនទាន់បញ្ចេញនូវស្មាតហ្វូនច្រើននោះទេ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន Galaxy M10s ទៅកាន់ទីផ្សារឆាប់ៗនេះផងដែរ។ វាគឺជាម៉ូឌែលជំនាន់ថ្មីបើធៀបជាមួយនឹងស្មាតហ្វូន Galaxy M10 ។

ស្មាតហ្វូន Galaxy M10 គឺជាម៉ូឌែលលំដាប់ថវិកាដែលកំពុងតែដាក់លក់នៅក្នុងទីផ្សារសព្វថ្ងៃនេះ។ Galaxy M10s ដែលមានលេខម៉ូឌែល SM-M107F ទើបតែទទួលវិញ្ញាបនបត្រ Wi-Fi Allianceហើយវាក៏បង្ហាញខ្លួននៅលើ Geekbench ផងដែរ។ នៅក្នុងបញ្ជីនេះ ស្មាតហ្វូននេះមានបន្ទះឈីប Exynos 7885/7904 chipsetជាមួយនឹងរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ថែមទៀត។

ស្មាតហ្វូន Galaxy M10s នេះនឹងមានថាមពលថ្មទំហំ 6,000mAh ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទំនងជាប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងប្រទេសឥណ្ឌាមុនគេ ហើយវាមិនយូរនោះទេដែលស្មាតហ្វូនស៊េរីថ្មី Galaxy M10s នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ៕

image

image