ព័ត៌មាន

ក្រុមហ៊ុន​ MTS របស់រុស្សីបង្ហាញនូវល្បឿន 5G Network លឿនមែនទែនក្រោមការអភិវឌ្ឍរួមគ្នាជាមួយនឹងក្រុមហ៊ុន Nokia និង Qualcomm

ក្រុមហ៊ុន​ MTS របស់ប្រទេសរុស្សីទើបតែធ្វើការបង្ហោះនូវវីដេអូ Demo ដ៏អស្ចារ្យមួយទៅលើល្បឿន 5G network របស់ខ្លួនដែលជាការសហការួមគ្នាជាមួយនឹងក្រុមហ៊ុន Nokia និងក្រុមហ៊ុន Qualcomm ។ ការតេស្តល្បឿននេះគឺទៅលើស្មាតហ្វូន Samsung Galaxy S10 5G ហើយវាមានល្បឿនដោនឡូតដល់ទៅ 2Gbps នៅក្នុងការធ្វើ Live Demo នេះ។

អ្នកអាចមើលឃើញថា ល្បឿននៃការ Download នេះគឺពិតជាលឿនមែនទែនសម្រាប់បច្ចេកវិទ្យា 5G Networks នេះ។ ក្រុមហ៊ុន Nokia ក៏ជាអ្នកជួយក្រុមហ៊ុន​ Sprint ក្នុងការធ្វើពាណិជ្ជកម្មទៅលើបណ្តាញនៃបច្ចេកវិទ្យា 5G network នេះនៅក្នុងទីក្រុងធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកនោះ៕

image