ព័ត៌មាន

EMUI 10/Android 10 beta នឹងដាក់អោយដំណើរការឆាប់ៗនេះនៅលើស្មាតហ្វូនជាច្រើនម៉ូឌែល!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Huawei ទើបតែចាប់ផ្តើមធ្វើការតេស្តទៅលើ EMUI 10 beta (Android 10) សម្រាប់ស្មាតហ្វូន Huawei P30 និង Huawei P30 Pro នៅក្នុងប្រទេសចិន។ តាមការប្រកាសរបស់ក្រុមហ៊ុហនបច្ចេកវិទ្យា Huawei ក្រុមហ៊ុននឹងចាប់ផ្តើមបញ្ចេញនូវ EMUI 10 beta update សម្រាប់ស្មាតហ្វូនត្រកូល Huawei P30 series នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។

នៅក្នុងការប្រកាសនៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏បញ្ជាក់ផងដែរថា ខ្លួននឹងធ្វើការចាប់ផ្តើមបញ្ចេញនូវ EMUI 10 beta សម្រាប់ស្មាតហ្វូនជាច្រើនថែមទៀតឆាប់ៗនេះ។ សម្រាប់ការដាក់អោយដំណើរការដំបូអនេះគឺមាន ៨ ស្មាតហ្វូនបន្ថែមទៀត។

ស្មាតហ្វូនទាំងនោះគឺ Huawei Mate 20, Huawei Mate 20 Pro, Huawei Mate 20 X, Huawei Mate 20 RS Porsche Design, Honor 20, Honor 20 Pro, Honor View 20 និង Honor Magic 2 ។ សម្រាប់ការអាប់ដេតនេះគឺសម្រាប់តែនៅក្នុងប្រទេសចិនប៉ុណ្ណោះ៕

image

image