ព័ត៌មាន

P30 Pro ពណ៌ថ្មីនេះដាក់លក់នៅក្នុងប្រទេសចិនហើយ!

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ទើបតែប្រកាសបង្ហាញនូវពណ៌ថ្មីចំនួន ២ ពណ៌បន្ថែមទៀតសម្រាប់ស្មាតហ្វូន Huawei P30 Pro – Mystic Blue និង Misty Lavender ដែលគ្រោងនឹងដាក់លក់នៅទូទាំងពិភពលោកនៅថ្ងៃទី ២០ ខែកញ្ញាខាងមុខនេះ ប៉ុន្តែសម្រាប់ការលក់ស្មាតហ្វូននេះគឺចាប់ផ្តើមហើយនៅក្នុងប្រទេសចិន។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei សម្រាប់ពណ៌ថ្មីទាំងពីរនេះគឺមានការជម្រុញចេញពីសមុទ្រ និងមេឃទៅលើមូលដ្ឋាននៃភាពរស់រវើករបស់វានោះ។ សម្រាប់ការឌីស្សាញរបស់វាគឺប្រើប្រាស់នូវកញ្ចក់សម្រាប់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងប្រើប្រាស់នូវ Matte texture នៅផ្នែកខាងក្រោមកាមេរ៉ាដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតបំផុត។

ស្មាតហ្វូនពណ៌ថ្មី P30 Pro នេះដាក់លក់នៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ 4,988 yuan ($700) សម្រាប់ទំហំ 8GB + 128GB និងតម្លៃ 5,488 yuan ($772) សម្រាប់ទំហំ 8GB + 256GB ៕

image

image