Youtube channel ដែលមានឈ្មោះថា WillItBeatNokia ទើបតែបញ្ចេញនូវវីដេអូថ្មីដែលប្រៀបធៀបទៅលើកកាមេរ៉ារបស់ស្មាតហ្វូនដែលមានចំណាត់ថ្នាក់លេខ ១ នៅលើ DxOMark ជាមួយនឹង Nokia Lumia 1020 ។ នេះគឺជាការប្រៀបធៀបទៅលើស្មាតហ្វូន Nokia Lumia 1020និង Samsung Galaxy Note 10 Plus ។
ការធ្វើការប្រៀបធៀបនេះបន្ទាប់ពី DxOMark បញ្ចេញនូវការReview របស់ខ្លួនទៅលើស្មាតហ្វូន Nokia 9 PureView ដែលស្មាតហ្វូននេះមានពិន្ទុតែមធ្យមប៉ុណ្ណោះ។ Note 10 ពេលនេះគឺជាស្មាតហ្វូនដែលមានពិន្ទុល្អបំផុតនៅលើបញ្ជីរបស់ DxO ហើយ Nokia Lumia 1020 គឺមានពិន្ទុត្រឹមតែ 41 ប៉ុណ្ណោះ។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូការប្រៀបធៀប Nokia Lumia 1020និង Samsung Galaxy Note 10 Plus ខាងក្រោមនេះ៖