ព័ត៌មាន

Huawei Mate 30 ស៊េរីថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងមុខដ៏ស្រស់ស្អាត

ថ្មីៗនេះ យើងបានឃើញនូវរូបភាព Render របស់ស្មាតហ្វូនស៊េរីថ្មី Porsche Design Huawei Mate 30 RS ហើយពេលនេះយើងក៏បានឃើញនូវរូបភាព Render បែកធ្លាយថ្មីដែលបង្ហាញអំពីការឌីស្សាញផ្នែកខាងមុខរបស់ស្មាតហ្វូន Huawei Mate 30 ផងដែរ។

សម្រាប់រូបភាព Render ដែលទម្លាយពេលនេះគឺចេញពី Evleaks ដែលមានការបង្ហាញថា​ស្មាតហ្វូន Huawei Mate 30 នេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់ទឹកធ្លាក់ Waterfall Notch ។ សម្រាប់ Notch នេះគឺមើលទៅមានទំហំតូចជាងស្មាតហ្វូន Mate 30 Pro ហើយវាក៏មានកាមេរ៉ាខាងមុខភ្លោះដែលមានទំហំផ្សេងគ្នា វាក៏មានសេនស័រផ្សេងទៀតសម្រាប់ការពារសុវត្ថិភាពខាងមុខរបស់វាផងដែរ។

សម្រាប់ផ្នែកខាងលើនៃអេក្រង់នេះគឺមានភ្ជាប់ជាមួយនឹងរន្ធ Earpieceហើយនៅផ្នែកខាងស្តាំនោះ គេសង្កេតឃើញមានប៊ូតុងឡើងចុះសំឡេង និងប៊ូតុង Power ថែមទៀត។ តាមការបញ្ជាក់របស់ព័ត៌មានមុននេះ ស្មាតហ្វូន Huawei Mate 30 នឹងមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់និងបន្ទះឈីប Kirin 990 processor ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញាខាងមុខនេះនៅក្នុងទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់៕

image

image