ព័ត៌មាន

ទូរស័ព្ទ NOKIA ស៊េរីថ្មីចាប់ផ្តើមដាក់អោយធ្វើការ​ Pre-order នៅក្នុងប្រទេសរុស្សី

ប្រទេសរុស្សីគឺជាទីផ្សារស្មាតហ្វូនមួយនៅក្នុងចំណោមទីផ្សារស្មាតហ្វូនធំបំផុតទាំង ៥ របស់ពិភពលោក ហើយនៅទីនេះមានអ្នកគាំទ្រស្មាតហ្វូន Nokia ជាច្រើនដែលនិយមប្រើប្រាស់ស្មាតហ្វូននេះខ្លាំងនៅទីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ចាប់ផ្តើមទទួលនូវការ Pre-order ទូរស័ព្ទ Nokia ស៊េរីថ្មីៗទាំងនេះហើយបន្ទាប់ពីការប្រកាសបង្ហាញវានៅក្នុងព្រឹត្តិការណ៍ IFA 2019 នៅក្នុងទីក្រុងប៊ែរឡាំងនៅក្នុងខែនេះ។

សម្រាប់ស្មាតហ្វូន Nokia 7.2 (4/64GB) ទទួលនូវការកម្មង់ Pre-order នៅក្នុងតម្លៃ 17,990 rubles (€252, $279, INR19,968) ខណៈពេលដែលតម្លៃធម្មតារបស់វាបូកជាមួយនឹងពន្ធគឺ 19,990 rubles (€280, $310, INR22,188) ។ ចំណែកស្មាតហ្វូន Nokia 6.2 (3/32GB) អាចធ្វើការ Pre-order នៅក្នុងតម្លៃ 12,990 rubles (€182, $201, INR14,414) ខណៈពេលដែលតម្លៃលក់រាយគឺ 14,990 rubles (€210, $232, INR16,633)​។

ចំណែក Nokia 110 ក៏ធ្វើការ Pre-order ផងដែរនៅក្នុងតម្លៃ r 1,790 rubles (€25, $27, INR1,985), Nokia 800 Tough នៅក្នុងតម្លៃ 7,990 rubles (€112, $124, INR8,865) ខណៈពេលដែលទូរស័ព្ទបត់ Nokia 2720 Flip គឺមានតម្លៃ 6,490 rubles (€91, $100, INR7,199) ។ គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃនេះគឺដូចទៅនឹងការប្រកាសបង្ហាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅក្នុងព្រឹត្តិការណ៍ IFA2019 ៕

image

image

image