ព័ត៌មាន

Huawei ប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មី Watch GT 2 និងកាសស្តាប់ Huawei FreeBuds 3 ជាផ្លូវការ

នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនូវនាឡិកាស៊េរីថ្មី Huawei Watch GT 2 ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប Kirin AI chip និងមុខងារថ្មីៗជាច្រើនដូចជា 15 sports modes, 10 training modes និងការពង្រឹងទៅលើសមត្ថភាពនៃការចាក់តន្រ្តី និង Bluetooth voice calls ថែមទៀត។

HUAWEI WATCH GT 2 នេះភ្ជាប់ជាមួយនឹងមុខងារសម្រាប់ធ្វើការគ្រប់គ្រងទៅលើការវាស់ចង្វាក់បេះដូង ការគេងប្រចាំថ្ងៃ និងលក្ខណៈសម្បត្តិជាច្រើនទៀត។ Huawei Watch GT 2 46mm នេះមានតម្លៃ EUR249 ($275, ¥1,950) ហើយទំហំ 42mm គឺមានតម្លៃ EUR 229 ($250, ¥1,790) ហើយវាអាចរកទិញបាននៅក្នុងខែតុលា ឆ្នាំ ២០១៩ នេះ។

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសអំពីការដាក់លក់នូវកាសស្តាប់ HUAWEI FreeBuds 3 true wireless Bluetooth earphones ដែលឈ្នះពានរង្វាន់ 11 Best of IFA media awards នៅក្នុងព្រឹត្តិការណ៍ IFA ផងដែរ។ កាសស្តាប់ Huawei FreeBuds 3 នេះគឺមានតម្លៃ ($195, ¥1,400) និង 42mm គឺមានតម្លៃ EUR 229 ($250, ¥1,790) ។ កាសស្តាប់ FreeBuds 3 នេះមានពណ៌ខ្មៅ និងពណ៌ស ហើយវាអាចរកទិញបាននៅប្រទេសចិន អ៊ឺរ៉ុប មជ្ឈឹមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកឡាទីនចាប់ពីខែតុលាឆ្នាំ ២០១៩ នេះ៕

image

image

image