ព័ត៌មាន

Huawei បង្ហាញអំពីមុខងារថ្មី Gesture Control ដែលជួយអ្នកក្នុងការគ្រប់គ្រង Mate 30 Series កាន់តែងាយស្រួល (វីដេអូ)

សម្រាប់អេក្រង់ខាងមុខភ្ជាប់ជាមួយនឹង Notch របស់ស្មាតហ្វូន Huawei Mate 30 នេះមានភ្ជាប់ជាមួយនឹងសេនស័រជាច្រើន ហើយសេនស័រមួយនៅក្នុងចំណោមទាំងនេះគឺជា Gesture Sensor ថ្មីដែលអនុញ្ញាតអោយអ្នកធ្វើការគ្រប់គ្រងទៅលើការដំណើរការការងារជាច្រើនដោយមិនចាំបាច់ធ្វើការប៉ះបញ្ជាផ្ទាល់នៅលើអេក្រង់របស់ស្មាតហ្វូននេះនោះទេ។

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការចែករំលែកនូវវីដេអូមួយដែលបង្ហាញអំពីការប្រើប្រាស់នូវមុខងារ Gesture Controls នេះដែលអាចជួយអ្នកក្នុងបញ្ជានៅលើស្មាតហ្វូន​ Mate 30 នេះបានខណៈពេលដែលអ្នកកំពុងតែញាំអី ឬនៅក្នុងស្ថានភាពស្រដៀងគ្នានោះ។

មុខងារ Gesture Control អាចដំណើរការការងារជាច្រើនដូចជាការថត Screenshot តាមរយៈការចាប់ដៃនៅពីមុខអេក្រង់ជាដើម។ អ្នកអាចធ្វើការ Scroll ឬទៅកាន់ Pages ជាច្រើនផ្សេងទៀតនៅលើគេហទំព័រ ឬការមើលរូបភាពនៅក្នុង Gallery ដោយគ្រាន់តែអូសម្រាមដៃរបស់អ្នកឡើងលើ ឬចុះក្រោមនៅពីមុខអេក្រង់នេះតែប៉ុណ្ណោះ៕

image

image