ព័ត៌មាន

NOKIA 5, NOKIA 6 និង NOKIA 8 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩

ស្មាតហ្វូន Nokia 5, Nokia 6 និង Nokia 8 ចាប់ផ្តើមទទួលបាននូវការអាប់ដេតសុវត្ថិភាពហើយសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩ នេះ។ ការអាប់ដេតសុវត្ថិភាពសម្រាប់ស្មាតហ្វូន Nokia 5 នេះគឺមានទំហំ 317.5 MB ដែលនាំយកនូវការពង្រឹងទៅលើសមត្ថភាពរបស់ប្រព័ន្ធ និងល្បឿនក្នុងការប្រើប្រាស់កាន់តែលឿនជាងមុនថែមទៀត។

សម្រាប់ស្មាតហ្វូន  Nokia 6 (2017) ក៏មានការអាប់ដេតផងដែរសម្រាប់ខែកញ្ញា ឆ្នាំ ២០១៩ នេះដែលមានទំហំ 150 MB ហើយការអាប់ដេតនៅលើស្មាតហ្វូន Nokia 8 គឺមានទំហំ 90MB ៕

image