ព័ត៌មាន

Huawei Nova 5T នឹងបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងទឹកដីរបស់អ៊ឺរ៉ុបជាមួយនឹងការតម្លើងមកជាស្រេចនូវ Google Apps

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសថា ខ្លួននឹងនាំយកនូវស្មាតហ្វូន Huawei Nova 5T ទៅកាន់អ៊ឺរ៉ុបចាប់ផ្តើមពីប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅទីនេះនៅឡើយទេ ប៉ុន្តែវាមិនយូរនោះទេ។ ស្មាតហ្វូននេះបង្ហាញខ្លួនរួចហើយនៅក្នុងទីផ្សារនៃប្រទេសជាច្រើន ហើយវាដំណើរការនូវ Android 9 ជាមួយនឹងវិញ្ញាបនបត្រ Google Mobile Services ដែលមានការតម្លើងរួចជាស្រេចនូវកម្មវិធី Google apps ។ ចាប់តាំងពីស្មាតហ្វូន Huawei Nova 5T នេះគឺបង្ហាញខ្លួនរួចហើយនៅលើទីផ្សារនោះ យើងអាចដឹងអំពីលក្ខណៈសម្បត្តិរបស់វាហើយ។

ស្មាតហ្វូន Huawei Nova 5T នេះមានអេក្រង់ទំហំ 6.26-inch hole punch display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ បន្ទះឈីប FHD+ និង 8GB RAM + 128GB ។ សម្រាប់កាមេរ៉ាខាងមុខគឺមានទំហំ 32MP (f/2.0) ខណៈកាមេរ៉ាខាងក្រោយ ៤ គ្រាប់គឺមានទំហំ 48MP (f/1.8) Main + 16MP (f/2.2) wide-angle + 2MP (f/2.4) macro និង 2MP (f/2.4) depth sensor ។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ថាមពលថ្មទំហំ 3750 mAh ជាមួយនឹងរន្ធដោត USB Type C សម្រាប់បច្ចេកវិទ្យា 22.5W Huawei SuperCharge និងដំណើរការនូវ EMUI 9.1 ថែមទៀត។ ស្មាតហ្វូន Huawei Nova 5T នេះមាន ៣ ពណ៌គឺ Midsummer Purple, Crush Blue និងBlack ហើយវាមានតម្លៃខ្ទង់ 400 អ៊ឺរ៉ូ៕

image

image