ព័ត៌មាន

NOKIA គ្រប់គ្រងប៉ាតង់ជាង 2000 សម្រាប់បណ្តាញ 5G Network

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G technology នៅក្នុងការបង្កើតនូវស្តង់ដារនៃបណ្តាញ Network ថ្មីនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺមានប៉ាតង់ច្រើនជាង ២០០០ ដែលធ្វើការដាក់ស្នើរទៅកាន់វិទ្យាស្ថានស្តង់ដារទូរគមនាគមន៍អឺរ៉ុប (ETSI) ដែលពិតជាសំខាន់មែនទែនក្នុងការដំណើរការនូវបណ្តាញ 5G Networks នេះ។

នៅក្នុងដំណើរការនៃការទទួលបាននូវប៉ាតង់នេះគឺពិតជាសំខាន់មែនទែនដោយសារតែស្តង់ដារនៃបណ្តាញនេះគឺមិនធម្មតានោះទេ។ សម្រាប់ស្តង់ដារ 5G នេះគឺគ្រប់គ្រងដោយ 3GPP ដែលជាដៃគូនៅក្នុងការអភិវឌ្ឍស្តង់ដារចំនួន ៧ រួមមាន ETSI ផងដែរ។

សម្រាប់ 3GPP ក៏ធ្វើការអភិវឌ្ឍទៅលើលក្ខណៈបច្ចេកទេសសម្រាប់បច្ចេកវិទ្យា 5G នេះដោយការរើសនូវបច្ចេកវិទ្យាដ៏ល្អបំផុតជាច្រើនចេញពីអ្នកអភិវឌ្ឍជាច្រើន ហើយក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺស្ថិតនៅក្នុងចំណោមទាំងនេះដែរ។ សម្រាប់ប៉ាតង់នេះគឺចេញពី Nokia Bell Labs របស់ក្រុមហ៊ុន Nokia ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹង  3GPP ទៅលើស្តង់ដារ 5G ផងដែរ៕

image

image