ព័ត៌មាន

ស្មាតហ្វូន Honor 20S ទទួលបាននូវការអាប់ដេតទៅលើ Magic UI ជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធសំឡេង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Honor នៅក្នុងប្រទេសចិនបានធ្វើការអាប់ដេតទៅលើស្មាតហ្វូន Honor 20Sដែលមានការពង្រឹងទៅលើប្រព័ន្ធសំឡេង និង Patch សុវត្ថិភាពសម្រាប់ខែកញ្ញានេះផងដែរ។

ស្មាតហ្វូន Honor 20S ទទួលបាននូវការអាប់ដេតជាមួយនឹង Magic UI 2.1.1 រួមជាមួយនឹង version 9.1.1.132 ។ សម្រាប់ការអាប់ដេតនេះគឺដំណើរការហើយនៅក្នុងប្រទេសចិន។ អ្នកអាចឆែកមើលបានដោយចូលទៅកាន៉ Settings > System > Software update > Check for Updates ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Honor 20S នេះមានអេក្រង់ទំហំ 6.26-inch hole punch ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2340 x 1080) បន្ទះឈីប 7nm Kirin 810 processor ជាមួយនឹងរ៉េមទំហំ 6/8GB RAM + 128 ថែមទៀត។ សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ 48MP (f/1.8) + 8MP (f/2.4) ultra wide-angle + 2MP (f/2.4) depth sensor និងកាមេរ៉ាខាងមុខទំហំ 32MP (f/2.0) ដែលមានភ្ជាប់ជាមួយនឹងមុខងារ AIS super night mode ៕

image

image