ព័ត៌មាន

Huawei ប្រកាសអំពីលទ្ធផលនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៩ ដែលមានប្រាក់ចំណូលកើនឡើង 24.4% និងការនាំចេញស្មាតហ្វូនកើនឡើង 26%

កាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញអំពីលទ្ធផលនៅក្នុងត្រីមាសទី ៣ របស់ខ្លួននៅក្នុងឆ្នាំ ២០១៩ នេះដែលមានការកើនឡើងទៅលើអាជីវកម្មរបស់ខ្លួនបានចំនួន 24.4% បើធៀបជាមួយនឹងឆ្នាំមុននេះទោះបីជាមានការហាមប្រាមពីរដ្ឋាភិបាលរបស់អាមេរិកក៏ដោយ។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានការកើនឡើង 610.8 ពាន់លានយន់ ($86.2 ពាន់លាន)។

តួរលេខទៅលើប្រាក់ចំនេញរបស់ស្មាតហ្វូននេះកឺមានការរាប់បញ្ចូលទៅលើ ICT, Carrier, Cloud, Consumer Business និង Enterprise solution businesses។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា អាជីវកម្មរបស់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះមានការកើនឡើងទៅលើការនាំចេញរបស់ខ្លួននៅក្នុងរយៈពេល ៣ ត្រីមាសនេះនៅក្នុងឆ្នាំ ២០១៩ ដែលមានការកើនឡើងលើសពី ១៨៥ លានគ្រឿងដែលមានការកើនឡើង ២៦%​។

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មើលឃើញអំពីកំនើនរបស់ខ្លួននៅក្នុងអាជីវកម្មជាច្រើនទៀតដូចជា PCs, tablets, wearables និង smart audio ជាដើម។ នេះគឺជារបាយការណ៍ទី ២ ដែលបង្ហាញអំពីស្រមោលនៃការហាមប្រាមពីសហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដោយចោទប្រកាន់ទៅលើបញ្ហាសន្តិសុខជាតិនោះ។ ក្រុមហ៊ុនHuawei ឆ្លើយតបថា ការអះអាងរបស់សហរដ្ឋអាមេរិកគឺខុសទាំងស្រុង៕

image

image