តោះឡើងស៊េរីទូរស័ព្ទថ្មីទាន់មានការបញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីក្រុមហ៊ុនខេធីអេច (KTH) សម្រាប់ Nokia 3.2 និង Nokia 4.2 ចាប់ពីថ្ងៃនេះជាមួយនឹងតម្លៃថ្មីសមរម្យបំផុតក្នុងការប្រើប្រាស់។ Nokia 3.2 មានតម្លៃថ្មីត្រឹមតែ $129 ខណៈពេលដែល Nokia 4.2 មានតម្លៃថ្មីត្រឹមតែ $139 ប៉ុណ្ណោះ! ស្មាតហ្វូនទាំងពីរនេះមិនត្រឹមតែមានតម្លៃល្អនោះទេថែមទាំងមានការថែមជូនខោ អាវភ្លៀង និងការធានារយៈពេល ១ ឆ្នាំថែមទៀត! ប្រញាប់ឡើង ស្មាតហ្វូនល្អបែបនេះបញ្ចុះតម្លៃកប់សារីបែបនេះ ទិញអោយលឿនទៅ ចាំអីទៀត!
ទូរស័ព្ទ Nokia 4.2 មានការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ តួខ្លួនរលើបរលោងក្រាលដោយកញ្ចក់ការពារយ៉ាងរឹងមាំជាមួយនឹងរចនាបទបែបថ្មីដែលមានសម្រស់លេចធ្លោជាមួយនឹងភាពស៊ីវិល័យទាក់ទាញបំផុត។ Nokia 4.2 បានឆក់យកចិត្តអ្នកប្រើប្រាស់យ៉ាងច្រើនរួចមកហើយដោយសារតែការរចនារូបរាងកញ្ចក់មុខក្រោយយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងកាលីបទាន់សម័យស៊ីវិល័យបំផុត ហើយវាបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃដូចជា Google Assistant និងFace Unlock សម្រាប់ធ្វើការដោះសោរបានលឿនថែមទៀត។
ទូរស័ព្ទ Nokia 4.2 មានម៉ាស៊ីនខ្លាំងក្នុងការប្រើប្រាស់ និងដំណើរការលឿនថែមទៀត។ វាភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 439 (12 nm) និងក្រាហ្វិកកាត Adreno 505 ប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ដែលអាចធ្វើការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីន 32GB សម្រាប់ផ្ទុកទិន្នន័យ រូបភាព វីដេអូ ឯកសារជាច្រើនទៀតតាមតម្រូវការ។ អ្នកអាចបន្ថែមនូវម៉េមូរីខាងក្រៅ microSD បានទំហំដល់ទៅ 400GB ថែមទៀត។ សម្រាប់ការដំណើរការកម្មវិធី Facebook, Instagram, YouTube និងហ្គេមជាច្រើនទៀតដោយគ្មានបញ្ហាអ្វីនោះទេ។សម្រាប់ការលេងហ្គេមដូចជា PUBG, Rules of Survival, Mobile Legend គឺដំណើរការយ៉ាងធូររលូនមិនមានអ្វីដែលគួរអោយព្រួយបារម្ភនោះទេ។
ចំណែក Nokia 3.2 វិញនោះគឺត្រូវបានរចនាឡើងជាមួយនឹងភាពរឹងមាំ និងចក្ខុវិស័យខ្ពស់ដែលធ្វើអោយអតិថិជនអ្នកប្រើប្រាស់ទទួលបាននូវផលិតផលល្អ មានគុណភាពខ្ពស់ និងសមត្ថភាពកាន់តែប្រសើរជាងមុន។ ទូរស័ព្ទនេះមានអេក្រង់ទំហំ 6.26’’ ច្បាស់ល្អជាងមុន ធំជាងមុន និងប្រសើរជាងមុនតែម្តងសម្រាប់អ្នកដែលចូលចិត្តលេងនៅលើបណ្តាញសង្គម Facebook, Line, Instagram និងការទស្សនាវីដេអូនៅលើអនឡាញនោះ។ បើនិយាយអំពីគុណភាពសម្លេងនៅលើ Nokia 3.2 នេះគឺលឺខ្លាំងពិរោះ និងផ្តល់នូវបទពិសោធន៍នៃការកម្សាន្តកាន់តែអស្ចារ្យ។
សរុបមក ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕
** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!