នៅក្នុងពេលបច្ចុប្បន្ននេះ យុវវ័យតែងតែចូលចិត្តស្វែងរកនូវអ្វីដែលថ្មី និងលេចធ្លោរបំផុតជាមួយនឹងភាពស៊ីវីល័យបំផុតដើម្បីបំពេញតម្រូវការរបស់ពួកគេ។ ក្រៅពីការសិក្សា និងការធ្វើការងារ ពួកគេតែងតែចំណាយពេលវេលាជាមួយនឹងទូរស័ព្ទរបស់ពួកគេដើម្បីលេងហ្គេម ការទំនាក់ទំនងសង្គម ការថតរូបវីដេអូ និងការកម្សាន្តជាច្រើនទៀត។ ចង់បានស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងមែនទេ? នៅថ្ងៃនេះ ក្រុមហ៊ុនខេធីអិច (KTH) តំណាងចែកចាយទូរស័ព្ទ Nokia ប្រចាំប្រទេសកម្ពុជាប្រកាសថាទូរស័ព្ទស៊េរីថ្មី Nokia 7.2 និង Nokia 6.2 នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី ២៩ ខែតុលានេះ នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត SMART ទូទាំងប្រទេស។
ទូរស័ព្ទម៉ូឌែលថ្មីទាំងនេះគឺជាជម្រើសដ៏ត្រឹមត្រូវ និងសក្តិសមបំផុតក្នុងការប្រើប្រាស់ទៅលើកិច្ចការងារប្រចាំថ្ងៃ។ Nokia 7.2 លក់នៅក្នុងតម្លៃពិសេសត្រឹមតែ ២៨៩ ដុលា្លរ ខណៈពេលដែល Nokia 6.2 មានតម្លៃពិសេសត្រឹមតែ ២១៩ ដុលា្លរប៉ុណ្ណោះ។ ទូរស័ព្ទម៉ូឌែលថ្មីទាំងនេះមានការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។
សម្រាប់ប្រិយមិត្តយុវវ័យដែលជាអ្នកគាំទ្រទៅលើផលិតផលរបស់ក្រុមហ៊ុន Nokia គឺដឹងច្បាស់ហើយថាថាមពលថ្មរបស់ Nokia គឺខ្លាំងមែនទែន កាន់ថ្មបានយូរ ហើយវាលែងជាក្តីបារម្ភទៀតហើយសម្រាប់អ្នកដែលចូលចិត្តចំណាយពេលជាមួយនឹងទូរស័ព្ទច្រើនម៉ោងក្នុងមួយថ្ងៃនោះ ហើយជាពិសេសសម្រាប់ទូរស័ព្ទ Nokia 7.2 នេះអាចកាន់ថ្មបានដល់ទៅ 2 ថ្ងៃថែមទៀត។ ក្រឡេកទៅមើលទូរស័ព្ទម៉ូឌែលថ្មី Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។
Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។ វាពិតជាអស្ចារ្យមែនទែនជាមួយនឹង Nokia 7.2 នេះ។
បើក្រឡេកទៅមើលទូរស័ព្ទ Nokia 6.2 វិញគឺមើលទៅមានរូបរាងប្រហាក់ប្រហែលទៅនឹង Nokia 7.2 ដែរ ប៉ុន្តែវាមានចំណុចខុសប្លែកគ្នាមួយចំនួនផងដែរ។ Nokia 6.2 មានអេក្រង់ 6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន! Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។
ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងការអាប់ដេតទៅលើកម្មវិធី Software និងសុវត្ថិភាពពីក្រុមហ៊ុន Counterpoint ថែមទៀត។ គ្រប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia នឹងទទួលបាននូវការ Upgrade ទៅលើ Software បាន ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែដល់ទៅ 3 ឆ្នាំថែមទៀត។ ការជ្រើសរើស Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ដោយសារតែទូរស័ព្ទម៉ាក Nokia នេះធានាសុវត្ថិភាពខ្ពស់ ការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕
** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!