ព័ត៌មាន

ការ Pre-order ទៅលើស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ចាប់ផ្តើមហើយនៅក្នុងប្រទេសហ្វីលីពីន

នៅថ្ងៃទី ២៨ ខែតុលានេះក្រុមហ៊ុន Huawei បានដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីជាផ្លូវការគឺ Huawei Mate 30 និង Mate 30 Pro នៅប្រទេសហ្វីលីពីន។ស្មាតហ្វូន Huawei Mate 30 ដែលមានរ៉េមទំហំ 8GB RAM+128GB មានតម្លៃ P34,990 (ប្រហែល $685) និង Mate 30 Pro មានរ៉េមទំហំ 8GB RAM+256GB មានតម្លៃ P50,990 ($998) ហើយស្មាតហ្វូនទាំងពីរនេះជាប្រភេទ 4G ។

ការបញ្ជាទិញជាមុននឹងចាប់ផ្តើមពីថ្ងៃទី ២៨ ខែតុលាដល់ថ្ងៃទី ៨ ខែវិច្ឆិកានៅ Memoxpress, Abenson និងហាង Huawei ដែលបានជ្រើសរើស។ អតិថិជនដែលបានបញ្ជាទិញស្មាតហ្វូន Huawei Mate 30 ក៏នឹងទទួលបានការថែមជូនដែលមានតម្លៃ PH 5,580 ផងដែរ។ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro បំពាក់ដោយប្រព័ន្ធដំណើរការស៊េរី Kirin 990 ។ ស្មាតហ្វូន Huawei Mate 30 មានអេក្រង់ទំហំ 6.62 និង Mate 30 Pro 6.53-inch horizon ដែលមានអេក្រង់គែមកោង 88-degree Horizon display ។

ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ត្រូវបានបំពាក់ដោយថាមពលថ្ម 4200mAh និង 4500mAh រៀងគ្នាហើយវាបញ្ចូលថាមពលថ្មតាមរយៈ 40W Huawei SuperCharge និង​ 27W Wireless fast charging និង​ Reverse wireless charging ផងដែរ៕

image

image