ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ប្តឹងក្រុមហ៊ុន NSO របស់អ៊ីស្រាអែលដែលហេគទៅលើអ្នកប្រើប្រាស់​WhatsApp

នេះជាលើកដំបូងហើយដែលអ្នកផ្តល់សេវាផ្ញើសារចាត់វិធានការតាមផ្លូវច្បាប់ចំពោះអង្គភាពឯកជនដែលព្យាបាទអ្នកប្រើប្រាស់របស់ខ្លួន។ ក្រុមហ៊ុនហ្វេសប៊ុកដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនឃ្លាំមើលចល័តរបស់អ៊ីស្រាអែលឈ្មោះ NSO Group នៅថ្ងៃអង្គារដោយចោទប្រកាន់ថា ក្រុមហ៊ុននោះចូលរួមយ៉ាងសកម្មក្នុងការលួចស្តាប់អ្នកប្រើប្រាស់សេវាកម្មផ្ញើសារ WhatsApp ។ នៅដើមឆ្នាំនេះ គេរកឃើញថា WhatsApp មានភាពងាយរងគ្រោះយ៉ាងខ្លាំង ដោយអ្នកវាយប្រហារកេងប្រវ័ញ្ចតាមរយៈ ដំឡើងមេរោគ Spyware Pegasus ពីចម្ងាយនៅលើឧបករណ៍ Android និង iOS ។

គុណវិបត្តិ (CVE-2019-3568) អនុញ្ញាតឱ្យអ្នកវាយប្រហារដំឡើងកម្មវិធី spyware ដោយស្ងាត់ស្ងៀមនៅលើទូរស័ព្ទគោលដៅដោយគ្រាន់តែដាក់ការហៅជាវីដេអូ WhatsApp ជាមួយនឹងសំណើរពិសេស ទោះបីជាការហៅមិនមានការឆ្លើយតបក៏ដោយ។ មេរោគនោះបង្កើតឡើងដោយក្រុមហ៊ុន NSO Group ហើយមេរោគអនុញ្ញាតឱ្យក្រុមនោះទទួលបានទិន្នន័យមិនគួរឱ្យជឿពីស្មាតហ្វូនរបស់ជនរងគ្រោះពីចម្ងាយរាប់បញ្ចូលទាំងសារអត្ថបទ អ៊ីមែល ប្រវត្តិជជែក ទំនាក់ទំនង ព័ត៌មានទំនាក់ទំនង  ការហៅ  កំណត់ត្រា ទីតាំង មីក្រូហ្វូន និងកាមេរ៉ា។  Pegasus គឺជាផលិតផលរបស់ NSO ដែលពីមុនគេប្រើប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាច្រើននាក់ពីប្រទេសម៉ិកស៊ិកទៅអារ៉ាប់នៅរយៈពេល ២ឆ្នាំមុននិងបុគ្គលិកអង្គការលើកលែងទោសអន្តរជាតិប្រចាំនៅអារ៉ាប់ប៊ីសោឌី និងអ្នកការពារសិទ្ធិមនុស្សអារ៉ាប៊ីសោឌីម្នាក់ទៀតដែលមានមូលដ្ឋាននៅឯបរទេសនៅដើមឆ្នាំមុន។

ទោះបីជាក្រុមហ៊ុន NSO តែងតែអះអាងថា ខ្លួនលក់ spyware របស់ខ្លួនដោយស្របច្បាប់ទៅឱ្យរដ្ឋាភិបាលដោយមិនមានការចូលរួមដោយផ្ទាល់ក៏ដោយលោក Will Cathcart ប្រធាន WhatsApp និយាយថា ក្រុមហ៊ុនមានភស្តុតាងបង្ហាញពីការចូលរួមដោយផ្ទាល់របស់ NSO Group ក្នុងការវាយប្រហារថ្មីៗនេះប្រឆាំងនឹងអ្នកប្រើប្រាស់ WhatsApp។ នៅក្នុងពាក្យបណ្តឹងដែលបានប្តឹង (PDF) នៅតុលាការស្រុកសហរដ្ឋអាមេរិកនៅសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃនេះហ្វេសប៊ុកបាននិយាយថា NSO Group បំពានលក្ខខណ្ឌសេវាកម្ម WhatsApp ដោយប្រើប្រាស់ម៉ាស៊ីនមេរបស់ខ្លួនដើម្បីផ្សព្វផ្សាយ spyware ទៅឧបករណ៍ចល័តប្រហែល ១៤០០គ្រឿងកំឡុងការវាយប្រហារមួយនៅពីខែមេសានិងឧសភាឆ្នាំនេះ។ ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា ការវាយប្រហារនោះផ្តោតសំខាន់ទៅលើមាជិកយ៉ាងតិច ១០០នាក់របស់សង្គមស៊ីវិល។ 

អ្នកប្រើប្រាស់គោលដៅរួមមានមេធាវី  អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស  អ្នកនយោបាយប្រឆាំងការទូត  និងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀតដែលមានលេខ WhatsApp ពីលេខកូដប្រទេសផ្សេងៗគ្នារួមមានព្រះរាជាណាចក្របារ៉ែន  អារ៉ាប់រួម និងម៉ិកស៊ិក។ WhatsApp និយាយថា ក្រុមហ៊ុនផ្ញើកំណត់សំគាល់ព្រមានដល់អ្នកប្រើប្រាស់ទាំងអស់ដែលរងផលប៉ះពាល់ចំនួន ១៤០០នាក់ពីការវាយប្រហារនេះ ដោយជូនដំណឹងដល់ពួកគេដោយផ្ទាល់អំពីអ្វីដែលបានកើតឡើង។ ក្រុមហ៊ុនហ្វេសប៊ុកថែមទាំងបានដាក់ឈ្មោះក្រុមហ៊ុនមេរបស់ NSO Group ថាជាចុងចោទទី២ ក្នុងករណីនេះ។ ឥឡូវនេះក្រុមហ៊ុនបានប្តឹងក្រុមហ៊ុន NSO ក្រោមច្បាប់រដ្ឋ និងសហព័ន្ធរបស់សហរដ្ឋអាមេរិករួមមានច្បាប់ការលួចបន្លំកុំព្យូទ័រ និងការបំពាននិងច្បាប់ស្តីពីការចូលប្រើទិន្នន័យកុំព្យូទ័រ និងការលួចបន្លំទិន្នន័យកុំព្យូទ័រ។

image

image