ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចាប់ផ្តើមដាក់លក់នូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Huawei ចាប់ផ្តើមដាក់លក់ស្មាតហ្វូន Huawei Mate 30 series 5G ដំបូងបំផុតរបស់ខ្លួនដែលទ្រទ្រង់នូវបន្ទះឈីប Kirin 990 5G processor ជាមួយនឹងបណ្តាញ NSA/SA 5G dual-mode ថែមទៀត។

image

Huawei Mate 30 series 5G មិនមែនជាផលិតផលតែមួយគត់ដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដាក់លក់នោះទេ ប៉ុន្តែវាមានផលិតផលជាច្រើនទៀតដែលដាក់លក់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការដាក់លក់ដំបូងទៅលើស្មាតហ្វូន Huawei Nova 5Z, Huawei Enjoy 10 និង Huawei Enjoy 10 Plus ។ សម្រាប់ Huawei Band 4 ក៏ដាក់លក់ផងដែរ។

image

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Huawei MateBook 13 Linux edition ក៏ដាក់លក់ផងដែរ ខណៈពេលដែលនាឡិកា Huawei Watch GT 2 (42mm) និង Huawei FreeBuds 3 wireless headsets ក៏ចាប់ផ្តើមដាក់លក់ផងដែរ៕