ព័ត៌មាន

NOKIA 2.3 ប្រទះឃើញនៅលើបញ្ជីលក់ស្មាតហ្វូននៅក្នុងប្រទេសឈីលី

ខណៈពេលដែលវាជិតដាច់ឆ្នាំ ២០១៩ ហើយនោះ វាមានការរំពឹងថាក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile អាចនឹងប្រកាសបង្ហាញស្មាតហ្វូនជាច្រើនម៉ូឌែលបន្ថែមទៀតសម្រាប់ថ្ងៃវិស្សមកាលខាងមុខនេះ។ វាប្រហែលជាអាចជាវត្តមានរបស់ស្មាតហ្វូន Nokia 8.2 ឬក៏ប្រហែលជាស្មាតហ្វូនលំដាប់ថវិកាថ្មីផងដែរ។

image

BestStore.cl នៅក្នុងប្រទេសឈីលីគឺមានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia 2.3 ដែលមានពណ៌ Green និងង Charcoal ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺ 97 ដុល្លារ (€88, Rs. 6,900) ហើយវាក៏អស់ពីស្តុកផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ខណៈពេលដែល Nokia 1 Plus, 2.2 និង 3.2 បង្ហាញវត្តមានហើយនោះ សម្រាប Nokia 2.3 ប្រហែលជាម៉ូឌែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២០​ខាងមុខនេះ ហើយវាក៏អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ ២០១៩ នេះផងដែរ។ Nokia 2.3 គឺជាប្រភេទស្មាតហ្វូនលំដាប់ថវិកាប៉ុណ្ណោះ ហើយវានឹងមានលក្ខណៈអស្ចារ្យជាច្រើនក្នុងការប្រើប្រាស់ថែមទៀត៕