ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA បង្កើតនូវទីក្រុងឌីជីថលឆ្លាតវៃសម្រាប់ពេលអនាគតតាមរយៈគម្រោង LUXTURRIM5G

តើទីក្រុងឆ្លាតវៃនឹងមានលក្ខណៈបែបណាទៅ ហើយតើបច្ចេកវិទ្យា 5G networks សម្រាប់ពេលអនាគតនឹងធ្វើអោយជីវិតមានភាពងាយស្រួលយ៉ាងណាខ្លះ?​សំណួរនេនះគឺស្ថិតនៅក្នុងគម្រោង 5GTurrim project ដែលព្យាយាមឆ្លើយទៅលើសំណួរនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺដំនើរការនូវគម្រោងមួយនេះ ប៉ុន្តែក្រុមហ៊ុនជាច្រើនទៀត និងក្រុមស្រាវជ្រាវជាច្រើនក្រុមទៀតក៏មានពាក់ព័ន្ធទៅនឹងគម្រោងនេះផងដែរ។

image

image

គោលដៅសំខាន់សម្រាប់គម្រោងមួយនេះគឺការបង្កើតនូវឆ្អឹងខ្នងឌីជីថលនៃទីក្រុងឆ្លាតវៃ និងសេវាកម្មជាច្រើនផ្អែកទៅលើទិន្នន័យដែលក្រុមហ៊ុនបានប្រមូល។ សម្រាប់គម្រោងនេះគឺស្ថិតនៅក្នុងជំហានទី ២ ហើយពេលនេះក្រុមដៃគូសហការចំនួន ២៦ ដែលធ្វើការអភិវឌ្ឍទៅលើជំហានទី ១ នៃគំនិតនេះ។ Kera គឺជាស្រុកមួយនៅក្នុងទីក្រុង Espoo នៃប្រទេសហ្វាំងឡង់ដែលត្រូវបានជ្រើសរើសសម្រាប់ធ្វើការតេស្តនៅក្នុងតំបន់នេះ។

image

សម្រាប់ smart light pole គឺមានភ្ជាប់ជាមួយនឹងសេនស័រជាច្រើន និងស្ថានីយ៍ 5G base stations ដែលជាឆ្អឹងខ្នងនៃបណ្តាញ smart city network​នេះ។ បណ្តាញ 5G networks នឹងផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មជាច្រើន ការដឹកជញ្ជូនស្វ័យប្រវត្តិដូចជា GATCHA bus ដែលធ្វើប្រតិបត្តិការនៅ Nokia Campus នេះ។ នៅចុងឆ្នាំនេះ បណ្តាញបង្គោលភ្លើងឆ្លាតចំនួន ១៥ នឹងត្រូវបានតំឡើងដែលគ្របដណ្តប់លើផ្លូវពីស្ថានីយ៍រថភ្លើង Nokia ទៅស្ថានីយ៍រថភ្លើង Kera ។ វាក៏នឹងគាំទ្រដល់សេវាកម្មឡានក្រុងបើកបរដោយខ្លួនឯងផងដែរ៕