ព័ត៌មាន

Nokia 220 4G លេង Facebook បាន ស្តាប់វិទ្យុមិនបាច់ប្រើកាសមានលក់ក្នុងទីផ្សារកម្ពុជាហើយ!

ថ្ងៃនេះ ពិតជាអស្ចារ្យមែនទែនដែលក្រុមហ៊ុនបច្ចេកវិទ្យា NOKIA ប្រចាំប្រទេសកម្ពុជាប្រកាសជាផ្លូវការនូវវត្តមានរបស់ទូរស័ព្ទ Nokia 220 4G ស៊ីមពីរដែលមានតម្លៃត្រឹមតែ $40 និងការធានាដូរថ្មីជូនមួយឆ្នាំថែមទៀត។ បើនិយាយអំពីរូបរាងរបស់ទូរស័ព្ទ Nokia 220 4G នេះគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនដោយសារតែវាមានរូបរាងតូចងាយស្រួលកាន់ប្រើប្រាស់ តួខ្លួនផលិតឡើងពីប៉ូលីកាបោនរឹងមាំការពារឆ្កូត ការធ្លាក់ ជាពិសេសនៅផ្នែកខាងក្រោយរបស់វាគឺមានការឌីស្សាញភ្ជាប់មកជាមួយនឹងឡូហ្គោ 4G ដ៏ស្រស់ស្អាតថែមទៀតផង។

 image

Nokia 220 4G នេះដំណើរការស៊ីមពីរដែលអាចផ្ទុកលេខទូរស័ព្ទបានដល់ទៅ 2000 លេខ សារដល់ទៅ 1000 និងមានអេក្រង់ពណ៌កូល័រយ៉ាងស្រស់ស្អាតទំហំ 2.4” QQVGA រ៉េមទំហំ 16MB និងម៉េមូរីទំហំ 24 MB ថែមទៀត។ ក្រឡេកទៅមើលការឌីស្សាញវិញនោះ វាពិតជាស្រស់ស្អាតទាក់ចិត្តតែម្តងជាមួយនឹងជម្រើសពីរពណ៌គឺពណ៌ខៀវខ្ចី និងពណ៌ខ្មៅ។ Nokia 220 4G មានវិមាត្រ 121.3 x 52.9 x 13.4mm និងទម្ងន់  86.5 g ។ កាមេរ៉ាខាងក្រោយរបស់ Nokia 220 4G ជាប្រភេទ VGA ដែលមានភ្លើងហ្លាស់ផងដែរ។

image

Nokia 220 4G អាចប្រើប្រាស់អ៊ីនធឺណិតបានយ៉ាងងាយស្រួលនៅលើ Opera Mini Web Browser លឿនរហ័សទាន់ចិត្ត។ បន្ថែមពីនេះទៀត វាមានសមត្ថភាពអាចប្រើប្រាស់ក្នុងការកម្សាន្តជាមួយនឹងកម្មវិធីបណ្តាញសង្គម Facebook, Twitter បានថែមទៀត។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ Nokia 220 4G អាចធ្វើការស្តាប់វិទ្យុដោយមិនចាំបាច់ប្រើប្រាស់កាសនោះទេ។ វាពិតជាឡូយមែនទែន ហើយសំឡេងវិញគឺលឺខ្លាំងទាក់ទាញចិត្តតែម្តង។ សម្រាប់ការកម្សាន្តវិញនោះ Nokia 220 4G មានភ្ជាប់ជាមួយនឹងហ្គេមពស់ និងហ្គេមរបស់ Gameloft ចំនួន 4 បន្ថែមទៀតផងដែរ។ បើនិយាយអំពីថាមពលថ្មវិញនោះគឺមានទំហំ 1200mAh ដែលធានាក្នុងការប្រើប្រាស់បានយូរ ជាពិសេសអ្នកអាចប្រើប្រាស់បានដល់ទៅ 27 ថ្ងៃ (ទុកចោល)​ និងការនិយាយទូរស័ព្ទខលបានដល់ទៅជាង 6 ម៉ោង​ថែមទៀត។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Feature OS និងមានប្រើប្រាស់នូវ Bluetooth® 2.1 ថែមទៀត។

image

ប្រញាប់ប្រញាល់ឡើង តម្លៃត្រឹមតែ $40 តែសមត្ថភាពវិញខ្លាំងអស់ស្ទះ! អតិថិជនរបស់ក្រុមហ៊ុន Nokia ដែលពេញចិត្តជាមួយនឹង Nokia 220 4G អាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើបទូទាំងប្រទេស។  Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទNokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរស័ព្ទលេខ៖ 012879 707 ៕