ព័ត៌មាន

EMUI 10.0 Beta ចាប់ផ្តើមបើកដំណើរការហើយនៅលើស្មាតហ្វូន Honor 20i និង Honor 10 Lite នៅក្នុងប្រទេសឥណ្ឌា

ស្មាតហ្វូន Honor 20, 20 Pro និង Honor V20 នេះគឺបានធ្វើការតេស្តរួចហើយទៅលើ Magic UI 3.0  នៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បើកនូវកម្មវិធី EMUI 10.0 Beta program  សម្រាប់ស្មាតហ្វូន  Honor 20i និង  Honor 10 lite សម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសឥណ្ឌា។

image

សម្រាប់ EMUI 10.0  នេះគឺមានភ្ជាប់ជាមួយនឹងមុខងារជាច្រើន និងការផ្លាស់ប្តូរជាច្រើនទៅលើ UI ដែលមានដូចជា dark mode, magazine-style UI layout, Morandi UI color system និងជាច្រើនទៀត។ មុនពេលដែលធ្វើការ upgrade ទៅកាន់ Beta Version នេះ សូមធ្វើការ​ Backup ទៅលើទិន្នន័យជាមុនសិន៕

image