ព័ត៌មាន

ទិន្នន័យចំនួន 1.2 ពាន់លាននាក់ដែលរួមមានព័ត៌មាន Social Media Profiles និង Contact រកឃើញនៅលើ​ Google Cloud server ដែលមិនមានសុវត្ថិភាព

ការរកឃើញនូវទិន្នន័យផ្ទាល់ខ្លួនរហូតដល់ទៅ 4TB ដែលជាកម្មសិទ្ធិរបស់ Profiles អ្នកប្រើប្រាស់រាប់ពាន់លាននាក់ដែលត្រូវបានរកឃើញនៅលើ Google Cloud server ដែលគ្មានសុវត្ថិភាព ហើយនេះគឺជាការបែកធ្លាយដែលធំបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ ទិន្នន័យបែកធ្លាយនេះមានលេខទូរស័ព្ទ អ៊ីម៉ែល និង social media profiles ដែលស្ថិតនៅលើ Servers ដែលគ្មានការពារនេះហើយវា host ដោយ Google Cloud ។

image

អ្នកស្រាវជ្រាវសុវត្ថិភាព​ Vinny Troia និង Bob Diachenko រកឃើញវានៅពេលដែលធ្វើការស្កេនទៅលើចន្លោះប្រហោងជាច្រើនកាលពីខែមុននេះ។ បន្ទាប់ពីពួកគេធ្វើការរាយការណ៍ទៅកាន់ FBI ផងដែរ។ ទំហំនៃអ្នករងគ្រោះដោយសារតែការបែកធ្លាយនេះគឺមានដល់ទៅ 1.2 ពាន់លាននាក់។

image

លោក Troia ធ្វើការបញ្ជាក់នៅក្នុងប្លុកកាលពីថ្ងៃសុក្រនេះថា ព័ត៌មាននេះគឺចែកចេញជា ៤ ផ្នែកដែលមានឈ្មោះហៅថា​ “data enrichment” ។ វាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចូលទៅកាន់ឈ្មោះ និងការប្រើប្រាស់នូវទិន្នន័យជាច្រើនទៀតពិសេសគឺការចូលទៅកាន់អ៊ីម៉ែល។ វានៅមិនទាន់មានការដោះស្រាយទៅលើបញ្ហាជាច្រើននៃការបែកធ្លាយទិនន្នន័យដល់ទៅ 1.2 ពាន់លាននាក់នេះ។ អ្នកជំនាញប្រាប់ថា ទិន្នន័យនេះអាចនឹងមានការដាក់លក់ផងដែរនាពេលឆាប់ៗនេះ៕